SHARE

ភ្នំពេញ៖ ក្រោយពីបាត់មុខ VJ អាណូ មួយរយៈធំ ដែល ធ្វើទស្សនិកជនមានចំងល់ ពីការបាត់ខ្លួន VJ អាណូ នេះ ឥលូវ ពិធីការិនី ដែលធ្លាប់មានឈ្មោះល្បីរូបនេះ នឹងវិលចូលប្រលូកសិល្បះវិញ ដោយធ្វើជាពិធីការិនីក្នុងស្ថានីយទូរទស្សន៏ហង្សមាស ក្នុងកម្មវិធីដ៏ល្បីមួយ បើតាមការអោយដឹងពីតារាមួយចំនួនក្នុងផលិតកម្មហង្សមាស។

ក្នុងជំនួបកាលពីរសៀលថ្ងៃទី២៧ សីហា ឆ្នាំ២០១៧ កញ្ញាអាណូ អះអាងថានាងនឹងកាន់តំណែងនៅស្ថានីយទូរទស្សន៍ធំមួយជាកម្មវិធីផ្សាយបន្តផ្ទាល់ត្រូវនឹងផ្នត់គំនិតរបស់នាងចង់បាន ។ «យ៉ាងណាមិញនាងខ្ញុំមិននិយាយអ្វីទាំងអស់ទាក់ទងជាមួយការបង្ហាញមុខនៅប៉ុស្តិ៍ណា ព្រោះគេសុំបិទបាំងសិន ដោយមិនយូរអាចនឹង២ខែទៀតពិតជាដឹងច្បាស់ថា នាងខ្ញុំនៅស្ថានីយទូរទស្សន៍ណាច្បាស់ប្រាកដហើយ ។ នាងខ្ញុំរំពឹងថាការដែលបានតំណែងថ្មីក្នុងស្ថានីយទូរទស្សន៍ធំនឹងមានការចាប់ចិត្តឡើងវិញពីទស្សនិកជន ។

ម្យ៉ាងទៀតការដែលនាងខ្ញុំត្រឡប់មកវិញជាមួយការងារសិល្បៈនេះក៏គ្មានគំនិតចង់វ៉ាប្រជែងតារារលកក្រោយអ្វីដែរ គឺសុំតែការរីករាយជាមួយកិច្ចការដែលត្រូវនឹងចំណូលចិត្ត ។ ធម្មតាតារាម្នាក់អត់ថាខ្លួនល្បីរហូតនោះទេ ត្រូវតែមានចាស់ថ្មីមិនខុសពីមុននាងខ្ញុំគឺស្ទើរតែគ្រប់មុខ ហើយពេលនេះតារារលកក្រោយគេរវល់ដូចយើងពីមុនគឺយើងសប្បាយចិត្តដែលតារាខ្មែរយើងមានភាពរីកសាយពេញដោយទេពកោសល្យ» ។

រហូតមកទល់ពេលនេះវីជេអាណូក្រៅពីថតសំអាងការបានទទួលថតភាពយន្តប្រមាណបីរឿង ក្នុងនោះនាងទើបតែត្រូវផលិតកម្មរ៉េតភីកឆើផ្តល់ឱកាសឱ្យថតភាពយន្តភាគរួមជាមួយសារ៉ាយ សក្ខណា ៕


ក្រោយពេលវិលមកកាន់អាជីពសិល្បៈវិញលេចឮថាវីជេអាណូ ត្រៀមធ្វើជាពិធីការិនីនៅស្ថានីយទូរទស្សន៍ហង្សមាស

វីជេអាណូពីមុនកាន់កាប់កម្មវិធីមួយចំនួននៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣

បន្ទាប់ពីបាត់មុខជាយូរ ហើយត្រឡប់មកវិញត្រូវបណ្តាផលិតករកម្មវិធីទូរទស្សន៍មួយចំនួនទាក់ទងឱ្យបំពេញការងារ

ពេលនេះមានដំណឹងលេចលឺថាអាណូ ត្រៀមចូលបម្រើការងារក្នុងកម្មវិធីធំមួយរបស់ស្ថានីយទូរទស្សន៍ហង្សមាស

Comments

loading...
SHARE