SHARE

Toyota Crown ប្រភេទ Concept ត្រូវបានដាក់តាំងបង្ហាញក្នុងតាំងពិពណ៌រថយន្ត Tokyo Motor Show នាឆ្នាំនេះ ជាប្រភេទរថយន្ត Sedan ជំនាន់បន្ទាប់របស់ Toyota។

រថយន្ត Concept នេះ បំពាក់មុខងារ Data Communication Modules ដើម្បីប្រមូលព័ត៌មាននិងបញ្ជូនឲ្យ Internet of Things អមជាមួយនឹងសេវាកម្ម ITS Connect ផងដែរ។ ជាមួយនឹងមុខងារទាំងនេះ Toyota Crown អាចទទួល និងចែករំលែកដំណឹងអំពីស្ថានភាពចរាចរណ៍ និងដំណឹងពីរថយន្តដទៃទៀត។

Toyota Crown មានប្រវែង ៤៩១០ ម.ម, ទទឹង ១៨០០ ម.ម, កម្ពស់់ ១៤៥៥ ម.ម និងប្រវែងពីកង់ទៅមុខក្រោយ ២៩២០ ម.ម។ ផលិតផលសម្រេចនៃ Toyota Crown នេះអាចនឹងចេញលក់នៅអំឡុងខែមិថុនាឆ្នាំក្រោយ ផ្ដាច់មុខក្នុងប្រទេសជប៉ុន៕


Toyota Crown អេមទាំងមុខ ទាំងក្រោយ

Toyota Crown អេមទាំងមុខ ទាំងក្រោយ

Toyota Crown អេមទាំងមុខ ទាំងក្រោយ

Toyota Crown អេមទាំងមុខ ទាំងក្រោយ

 


Toyota Crown អេមទាំងមុខ ទាំងក្រោយ
ទស្សនាវីដេអូ

Comments

loading...
SHARE