SHARE

ពិភពលោកកំពុង រង់ចាំមើលព្រឹត្តការណ៏ ដ៏អស្ចារ្យនៃការបញ្ចេញផលិតផលថ្មី របស់ក្រុមហ៊ុន Apple នោះគឺ Iphone 8, Iphone 8 plus និង Iphone x ដែលជាផលិតផលគំរួបខួប ១០ឆ្នាំ នៃការចេញលក់ផលិតផល Iphone នៅលើទីផ្សារ ក្នុងឆ្នាំ ២០០៧ ដោយលោក Stev Job ផ្ទាល់។maxresdefault

iPhone ជំនាន់ថ្មីទាំង៣ម៉ូឌែលខាងលើនឹងត្រូវបង្ហាញនៅរោងមហោស្រពរបស់ Steve Jobs (Steve Jobs Theater) ដែលមានកៅអីទស្សនា ១០០០ កន្លែងធ្វើពីស្បែកដែលក្រុមហ៊ុនចាយលុយ ១៤ ០០០ ដុល្លារឯទីស្នាក់ការថ្មីរាងកងរង្វង់មូលគឺ Apple Park នៅទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ា ។

ក្រៅពីនេះក្រុមហ៊ុនក៏បង្ហាញនាឡិការឆ្លាតវៃជំនាន់ទី ៣ Apple Watch 3 និងទូរទស្សន៍ Apple TV កម្រិត 4K ទៀតផង ។ រោងមហោស្រពនេះនឹងដាក់ឈ្មោះថា Steve Jobs Theater ពោលគឺដើម្បីគោរពដល់ការចងចាំរបស់លោក Steve Jobs និងឥទ្ធិពលដ៏អស្ចារ្យមកលើ Apple និងពិភពលោក ។

ដោយឡែកទីស្នាក់ការថ្មី Apple Park ដែលមិនទាន់បញ្ចប់ការសាងសង់នៅឡើយមានទំហំ ៧១ ហិកតានឹងជំនួសទីស្នាក់ការដំបូងនៅផ្លូវ Infinite Loop ក្នុងក្រុង Cupertino និងរដ្ឋកាលីហ្វ័រញ៉ាដែលបើកកាលពីឆ្នាំ ១៩៩៣។

iPhone 8, iPhone X និង iPhone 8 Plus

គួរបញ្ជាក់ថា ក្រុមហ៊ុន Apple គ្រោងនឹងនាំបុគ្គលិករបស់ខ្លួនជាង ១២ ០០០ នាក់ទៅកាន់ទីស្នាក់ការថ្មី Apple Park បន្ទាប់ពីសង់រួចរាល់នៅចុងឆ្នាំនេះដែលគ្រោងចាយលុយដ៏ច្រើនសន្ធឹកសន្ធាប់ ៥ ប៊ីលានដុលារឯណោះ ។ ទីស្នាក់ការថ្មីនេះនឹងប្រើប្រាស់ថាមពលកកើតឡើងវិញ ១០០% និងបំពាក់ដំបូលសូឡាកម្លាំង ១៧ មេហ្កាវ៉ាត់ហើយវានឹងក្លាយជាការដំឡើងបន្ទះសូឡាធំជាងគេលើអគារក្នុងលោក៕

Comments

loading...
SHARE