SHARE

BMW បានចេញនូវ Concept របស់ម៉ូដែល Z4 កាលពីថ្ងៃព្រហស្បតិ៍ស្របពេលជាមួយនឹងព្រឹត្តិការណ៍ Monterey Car Week festivities ក្នុងរដ្ឋ California។

Concept របស់ម៉ូដែល Z4 នេះដូចគ្នាទៅនឹង Concept 8 Series ដែរដែលចេញកាលពីប៉ុន្មានខែមុននេះគឺបានឲ្យយើងឃើញនូវរូបរាងដ៏ស្រស់ស្អាតរបស់វាប៉ុន្តែវាមិនទាន់ចេញជាផ្លូវការនៅឡើយទេ។ ប្រភេទបើកដំបូលដែលមានឈ្មោះតពីដូនតានៃ BMW ប្រភេទ Z4 មួយនេះវាមានកន្លែងអង្គុយចំនួន២តែប៉ុន្នោះដែលមានគំរបម៉ាសុីនវែងនៅខាងមុខហើយកៅអីវាវិញមើលទៅរថយន្តនេះពិតជាលឿនមែនទោះបីជាគ្រាន់តែអង្គុយនៅស្ងៀមនោះ។ ចំពោះចង្កៀងមុខវាវិញគឺកាចតែម្តងដែលអ្នកមិនដឹងថាជារថយន្ត BMW Z8។

នៅលើផ្នែកខាងក្រោមនៃចង្កូតរបស់រថយន្តនេះវិញមាន Lap Timer សម្រាប់ការប្រណាំងចំណែកឯកុងទ័រវិញមានសភាពដូចជារថយន្តនេះមកពីជំនាន់ផ្សេងអញ្ចឹង។ កៅអីវាវិញមានពណ៍២ផ្សេងគ្នាហើយក៏ប្រើប្រាស់នូវក្រណាត់ផ្សេងគ្នាដែរ។

loading...

រថយន្តនេះនៅជា concept ដូចនេះហើយ BMW មិនទាន់បង្ហាញនូវប្រភពថាមពលរបស់វាទេប៉ុន្តែវាត្រូវគេជឿជាក់ថាវានឹងប្រប្រាស់នូវម៉ាសុីនទំហំ៤រឺ៦សុីឡាំងដែលម៉ាសុីននេះបង្កើតឡើងដោយសហការជាមួយនឹងក្រុមហ៊ុន Toyota ដែលមានម៉ាសុីនស្រដៀងទៅនឹងរថយន្ត Toyota Supra ហើយរថយន្ត BMW Z4 ស៊េរីថ្មីនេះនឹងត្រូវមានឈ្មោះថ្មីជាបងប្អូនបង្កើតរបស់រថយន្ត Toyota Supra ។

ទស្សនាវីដីអូរ

ប្រភព៖ Cnet.com

Comments

loading...
SHARE