SHARE

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍ឱ្យដឹងបន្តនៅថ្ងៃទី១១ កញ្ញា នេះថា ស្ត្រីបរទេសម្នាក់ដែលធ្វើសកម្មភាពនាំគ្រឿងញៀនចូលមកកម្ពុជា តាមរយៈលេបក្នុងពោះនាងនោះ ត្រូវកម្លាំងតម្រូវឱ្យនាងជុះលាមក ដើម្បីយកគ្រឿងញៀន ក្នុងនោះបានចំនួន៦០គ្រាប់ហើយ ដោយនៅសល់ជាង៤០គ្រាប់ទៀត ។

សេចក្តីរាយការណ៍បន្តថា ស្ត្រីសង្ស័យខាងលើ ឈ្មោះ Yosbeil ys katerine ហៅ Flores gonzalaz អាយុ២៧ឆ្នាំ ជនជាតិ VENEZOLANA ។

ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី៩ កញ្ញា ២០១៧ កម្លាំងសមត្តកិច្ចនគបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដោយមានការសហការជាមួយមន្ត្រីគយ និងនគរបាលអន្តោប្រវេសន៍ ប្រចាំព្រលានយន្តហោះអន្តរជាតិសៀមរាប បានធ្វើការឃាត់ខ្លួនស្ត្រីរូបនេះ ដែលនាំគ្រឿញៀនចូលមកកម្ពុជា តាមរយៈលេបក្នុងពោះមានប្រមាណ១០៤គ្រាប់ ស្មើជាង១គីឡូក្រាម ។

ទាក់ទិននឹងការឃាត់ខ្លួនស្ត្រីរូបនេះ លោកឧត្តមសេនីយ៍ទោ ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀនបានប្រាប់តាមទូរស័ព្ទថា កម្លាំងសមត្ថកិច្ចរបស់លោក ពិតជាបានសហការជាមួយមន្ត្រីពាក់ព័ន្ធប្រចាំការនៅព្រលានយន្តហោះសៀមរាប ឃាត់ខ្លួនស្ត្រីបរទេសនោះមែន ។ ការឃាត់ខ្លួននោះគឺសមត្ថកិច្ចយើងបានឆែកឆេរលើស្ត្រីសង្ស័យតាមរយៈម៉ាស៊ីនស្គែន ក៏បានរកឃើញមានលាក់ទុកគ្រឿងញៀននៅក្នុងពោះរាប់រយគ្រាប់។

បើតាមចម្លើយសារភាពស្ត្រីសង្ស័យថា ថ្នាំញៀនដែលគេលេបចូលក្នុងពោះមានប្រមាណ១០៤គ្រាប់ ស្មើជាង១គីឡូក្រាម ។ ចម្លើយបញ្ជាក់ទៀតថា ថ្នាំញៀននេះ គេបាននាំចេញមកពីប្រទេប្រេស៊ីល ដោយឆ្លងកាត់ទីក្រុងបាងកក ប្រទេសថៃ និងបានមកកាន់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ក្នុងគោលដៅមកឱ្យបក្សពួក ដែលរង់ចាំទទួលនៅក្នុងប្រទេសកម្ពុជា ។


ស្ត្រីបរទេសម្នាក់ដែលធ្វើសកម្មភាពនាំគ្រឿងញៀនចូលមកកម្ពុជា តាមរយៈលេបក្នុងពោះនាងនោះ ត្រូវកម្លាំងតម្រូវឱ្យនាងជុះលាមក ដើម្បីយកគ្រឿងញៀន

ក្នុងនោះបានចំនួន៦០គ្រាប់ហើយ ដោយនៅសល់ជាង៤០គ្រាប់ទៀត

ក្នុងនោះបានចំនួន៦០គ្រាប់ហើយ ដោយនៅសល់ជាង៤០គ្រាប់ទៀត

ប្រភព : កោះសន្តិភាព

Comments

loading...
SHARE