SHARE

នៅពេលដែលនិយាយដល់រឿង «ជាតិខ្លាញ់» មនុស្សជាច្រើនតែងគិតថាវាគឺជាសារធាតុមួយដែលគ្មានប្រយោជន៍ឡើយសម្រាប់រាងកាយ ហើយនឹងធ្វើឲ្យធាត់បានយ៉ាងងាយទៀតផង។

ទោះជាយ៉ាងនេះក្តី តែធាតុពិតរបស់ជាតិខ្លាញ់ គឺត្រូវបានបែងចែកទៅជាពីរក្រុមគឺខ្លាញ់អាក្រក់សម្រាប់រាងកាយ និងខ្លាញ់ល្អសម្រាប់ជំនួយដល់សុខភាពរាងកាយ។

ប៉ុន្តែទោះបីជាដូច្នេះក្តីស្រីៗ ក៏មិនទាន់មានភាពជឿជាក់១០០ភាគរយដែលថា អំពីការទទួលទានអាហារដែលមានជាតិខ្លាញ់នេះដែរ។ ដូច្នេះដើម្បីជាជំនួយក្នុងការជ្រើសរើសមុខម្ហូបមក ក៏ដូចជាការរួមចំណែកដល់ការសម្រកទម្ងន់សម្រាប់អ្នកដែលចង់បានរាងស្អាត សូមណែនាំនូវប្រភពអាហារ ដែលមានជាតិខ្លាញ់ល្អចំពោះសុខភាព និងមិនធ្វើឱ្យឡើងទម្ងន់នោះទេ។

អាហារទាំង ៣មុខ នោះគឺមានដូចតទៅនេះ៖  

១) ផ្លែអាវ៉ូកាដូ(ផ្លែប័រ)៖ ជាប្រភេទផ្លែឈើដែលសម្បូរសារជាតិចិញ្ចឹមយ៉ាងសំខាន់ចំពោះរាងកាយ ហើយរាងកាយអ្នកក៏មិនបាច់ភ័យខ្លាចជាមួយជាតិខ្លាញ់ដែរ ព្រោះថាខ្លាញ់ដែលបានរកឃើញនៅក្នុងផ្លែអាវ៉ូកាដូ គឺមិនប៉ះពាល់ដល់សុខភាពឡើយ។ នៅក្នុងផ្លែអាវ៉ូកាដូ មានកាឡូរីពីជាតិខ្លាញ់៧០ ភាគរយ គ្មានជាតិខ្លាញ់ឆ្អែត ជួយរំញោចប្រព័ន្ធរំលាយអាហារ សម្បូរទៅដោយជាតិសរសៃ ព្រមទាំងជួយចិញ្ចឹមឈាមនៅក្នុងរាងកាយឱ្យមានសុខភាពល្អទៀតផង។


ផ្លែអាវ៉ូកាដូ

២) ប្រេងអូលីវ៖ វាត្រូវបានគេស្គាល់ថា ជាអាហារដែលមានគុណភាពខ្ពស់ ទោះបីជាវាជាប្រេង ក៏ប៉ុន្តែគឺជាប្រភេទប្រេងដែលមានជាតិខ្លាញ់យ៉ាងល្អ។ វាមិនគ្រាន់តែ ជួយបន្ថែមនូវរសជាតិក្នុងអាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាជំនួយនៅក្នុងការសម្រកទម្ងន់ដ៏អស្ចារ្យផងដែរសម្រាប់សុភាពនារីស្រលាញ់សុខភាព។

loading...

មិនតែប៉ុណ្ណោះក្លិនរបស់ប្រេងអូលីវ ក៏អាចជួយធ្វើឱ្យយើងមានអារម្មណ៍ថាឆ្អែតលឿន អាចកាត់បន្ថយបរិមាណនៃការទទួលអាហារឱ្យថយចុះបានរហូតទៅដល់១៧៦ក្រាមកាល់ឡូរី ក្នុងមួយថ្ងៃ។ ជាពិសេសព្រមទាំងអាចជួយកាត់បន្ថយជាតិខ្លាញ់នៅខាងក្នុងរាងកាយបានថែមទៀតផង។


ប្រេងអូលីវ

៣) ស៊ុត៖ ជាប្រភេទអាហារដែលអាចយកទៅចម្អិនធ្វើជាម្ហូបផ្សេងៗបានជាច្រើនមុខ ព្រមទាំងផ្តល់នូវប្រូតេអ៊ីនល្អសម្រាប់រាងកាយផងដែរ។ ប៉ុន្ដែមនុស្សជាច្រើនប្រហែលជាគិតថាផ្នែករបស់ពណ៌ក្រហមរបស់ស៊ុត មិនគួរបរិភោគនោះទេព្រោះអាចធ្វើឱ្យជាតិខ្លាញ់ក្នុងឈាមកើនឡើងខ្ពស់ និងធ្វើធាត់លឿនផងក៏មាន។

ប៉ុន្តែការពិតយើងគួរតែជ្រើសរើសបរិភោគស៊ុតទាំងមូលជាមួយគ្នា ព្រោះនៅក្នុងស៊ុតក្រហមក៏ត្រូវបានគេរកឃើញថាមានកូឡេស្តេរ៉ូល និងជាតិខ្លាញ់ដែលមិនប៉ះពាល់ដល់សុខភាពនោះទេ។ លើកលែងតែអ្នកមានជំងឺមួយចំនួន ឬអ្នកដែលមានបញ្ហាពាក់ព័ន្ធនឹងជាតិខ្លាញ់ ឬជំងឺធាត់តែប៉ុណ្ណោះ។


ស៊ុត

បន្ថែមពីលើនេះ អ្នកក៏គួរតែទទួលទានអាហារបំប៉នផ្សេងៗ ព្រមទាំងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ផងដែរ ដើម្បីរក្សាទម្ងន់ខ្លួន ក៏ដូចជាទទួលបាននូវរាងស្វែលស្អាតតាមចិត្តប្រាថ្នា៕

ប្រភព ៖ Khmerload

Comments

loading...
SHARE