SHARE

ភ្នំពេញ៖ តារាចម្រៀងជើងចាស់ កញ្ញាឈិត សុវណ្ណបញ្ញា ដែលមានឈ្មោះបោះសម្លេង ជាយូរណាស់មកហើយ ទាំងរូបសម្រស់ និងសមត្ថភាព នៅតែអស្ចារ្យដដែល។

ជាការពិតណាស់ តារាចម្រៀងរូបនេះ មានវ័យ៣០ឆ្នាំទៅហើយ រីឯសម្រស់នៅតែស្អាត មិនធម្មតានោះទេ។

កាលពីម្សិលមិញនេះ ជាថ្ងៃពិសេសរបស់កញ្ញា គឺជាថ្ងៃខួបកំណើត នៅក្នុងនោះផងដែរ ក៏ឃើញមានមិត្តរបស់កញ្ញាបាន Surprise ក្នុងថ្ងៃកំណើត។ បន្ថែមពីនេះទៅទៀត មិត្តៗ រួមការងាររបស់កញ្ញា ក៏បានឲ្យកាដូមួយ ដែលជាកម្រងរូបភាពចាស់ៗរបស់នាង ដែលកាដូនេះ មិត្តនាង បានធ្វើឡើង យ៉ាងសម្រេិតសម្រាំងបំផុត សម្រាប់នាង។

នៅពេលនោះ ឈិត សុវណ្ណបញ្ញា ពិតជា រំភើបចិត្តខ្លាំង ពេលទទួលបានក្តីស្រលាញ់ និងកាដូ ដ៏មានតម្លៃពីមិត្តរបស់នាង៕

សូមទស្សនា វីដេអូខាងក្រោមនេះទាំងអស់គ្នា៖ 


មិត្តរួមការងាររបស់កញ្ញាឈិត សុវណ្ណបញ្ញា

កាដូរបស់កញ្ញាឈិត សុវណ្ណបញ្ញា

កាដូរបស់កញ្ញាឈិត សុវណ្ណបញ្ញា

ប្រភព៖ khmerload

Comments

loading...
SHARE