SHARE

តារាចម្រៀងអាណិកជនខ្មែរកញ្ញា ឡូរ៉ា ម៉ម បានទទួលដំណឹង ដ៏ពិសេសបំផុតមួយ ទាំងព្រឹកព្រលឹមតែម្តង ដោយរូបនាងបានបង្ហោះសារ នៅលើផេកហ្វេសប៊ុករបស់នាងថា៖ “ខ្ញុំរីករាយណាស់ ដោយថ្ងៃនេះ ខ្ញុំបានទទួលដំណឹង ដ៏ល្អបំផុតមួយ។ ខ្ញុំបានជាប់ជាបេក្ខនារី ក្នុងជម្រើសចុងក្រោយបំផុត សម្រាប់ជាជ័យលាភីម្នាក់ ដែលអាចទទួលពានរង្វាន់ ស្រ្តីនៃអនាគត ក្នុងអាស៊ីភាគអាគ្នេយ៏ ខាងផ្នែកសិល្បៈ និង វប្បធម៌។ ខ្ញុំពិតជាមានកិត្តិយស និង មានមោទនភាព ខ្លាំងណាស់ ក្នុងការធ្វើជាតំណាង ឱ្យប្រទេសកម្ពុជា ចូលការប្រកួតប្រជែង ជាមួយស្ត្រី ក្នុងអាស៊ីភាគអាគ្នេយ៍ដ៏ឆ្នើម។ ខ្ញុំសូមអបអរសាទរ និង សូមជូនសំណាងល្អ ចំពោះបេក្ខនារីខ្មែរទាំងអស់ ដែលត្រូវបាន ជ្រើសរើសជាបេក្ខនារី ចុងក្រោយរបស់កម្ពុជា ដូចជាមាន ជ័យច័ន្ទកេត្យា កូយសូដានី យឹមរាដេត Dr. ពៅរតនា សុទ្ធចន្ថា កុងសូរីតា សូគុន្ធី មនសារួត សុខស៊ីគៀង នឹង ឡាវមីសែល។ ជយោកម្ពុជា”។

loading...

 

Comments

loading...
SHARE