SHARE

ព្រះបាទនរោត្តម បានសោយទីវង្គត នៅថ្ងៃទី២៤ ខែមេសា ១៩០៤ ដោយរោគថ្គាម ។ ព្រះអង្គទ្រង់មានមរណនាមថា សុវណ្ណកោដ្ឋ ( ១៩០៤-១៩២៧)។នាថ្ងៃ ២៤ មេសា ដដែលនោះ វេលាម៉ោង ៣និង២០នាទី ល្ងាច ក្រុមប្រឹក្សារាជបល្ល័ង្គ ដែលមានគណរដ្ឋមន្ដ្រី និងមន្ដ្រីជាន់ខ្ពស់ ទាំងបព្វជិត និងគ្រហស្ថ បានបើកសម័យប្រជុំក្រោមអធិបតីភាព នៃ លោក រេស៊ីដង់ស៊ុប៉េរីយ័រ ដើម្បីជ្រើសរើស ព្រះមហាក្សត្រថ្មី ទៅតាមប្រពៃណីខ្មែរ។

ដោយហេតុថា ព្រះបាទនរោត្តម មិនសូវស្និទ្ធស្នាលនឹងបារាំង ព្រះរាជបុត្ររបស់ព្រះអង្គ ពុំត្រូវបានជ្រើសរើសឲ្យឡើងសោយរាជ្យស្នងព្រះបិតាទេ។ ពេលនោះ ក្រុមប្រឹក្សារាជបល្ល័ង្គដែលមាន លោក រេស៊ីដង់ស៊ុប៉េរីយ័រ ជាអធិបតីនោះ បានសម្រេចជ្រើសរើស ព្រះមហាឧបរាជ ស៊ីសុវត្ថិ ជាព្រះអនុជ ព្រះបាទ នរោត្តម ឲ្យឡើងសោយរាជ្យវិញ។

៦

បើតាមលោក PAUL COLLARD ព្រះបាទស៊ីសុវត្ថិ ជាបុគ្គលដែលគួរឲ្យស្រឡាញ់ជាទីបំផុត ជាមនុស្សដែលមាន ចិត្តទូលាយ និងចិត្តមេត្តា ជាទីបំផុត ក្នុងចំណោមខ្មែរទាំងឡាយ។ ព្រះអង្គទ្រង់បានខិតខំ ទាំងកម្លាំងព្រះទ័យ និង កម្លាំងព្រះកាយ ដើម្បី ធ្វើឲ្យមានសន្ដិភាព និងធ្វើឲ្យប្រជារាស្ដ្របានសម្បូណ៌សប្បាយ។

លុះបានឡើងសោយរាជភ្លាម ព្រះអង្គ ទ្រង់បានប្រកាសឲ្យប្រើនូវ ព្រះរាជបញ្ញត្តិថ្ងៃទី២១ ខែឧសភា ១៩០៤ ដែលបានបញ្ជាឲ្យលុបចោល នូវការធ្វើទុក្ខបុកម្នេញ លើរាងកាយនៃ ជនមានទោស និងលើជន ដែលត្រូវជាប់ចោទ។
នៅឆ្នាំក្រោយ ព្រះអង្គ ទ្រង់បានបញ្ញត្តិឲ្យលុនចោលនូវ កំណាន់ខេត្ត និងបញ្ញត្តិថា អំណើះតទៅ កិច្ចការរដ្ឋបាលទាំងឡាយ នៃព្រះរាជាណាចក្រ ត្រូវសិក្សាពិនិត្យដោយលោក អគ្គមហាសេនា (រដ្ឋមន្ដ្រីទី១) រួចទៅ ត្រូវយកទៅដាក់ជូនលោក រេស៊ីដង់ស៊ុប៉េរីយ័រ ពិនិត្យទៀត (រាជបញ្ញត្តិថ្ងៃទី ៥ ខែឧសភា ១៩០៥)។

៤

loading...

គួរគប្បីជ្រាបថានៅមុននេះ ទឹកដីប្រទេសកម្ពុជាទាំងមូលត្រូវបែងចែកជា មណ្ឌលរដ្ឋបាលធំៗ ប្រាំ តាមចំនួន រដ្ឋមន្ដ្រីទាំង ៥ ដែលគ្រប់គ្រងមណ្ឌលនីមួយៗ ហើយដែលមានងារជា កំណាន់ខេត្ត។ចាប់តាំងពីពេលនោះទៅ ពួកចៅហ្វាយខេត្ត មិនឡើងទៅ រដ្ឋមន្ដ្រីណាមួយ ទៀតទេ តែត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យផ្ទាល់ របស់រដ្ឋបាលអាណាព្យាបាលបារាំង។នៅឆ្នាំដដែលនោះ តាមព្រះរាជបញ្ញត្តិ ថ្ងៃទី៣ កក្កដា ព្រះបាទ ស៊ីសុវត្ថិ ទ្រង់បានបញ្ជាក់ពីមុខងាររបស់ រដ្ឋមន្ដ្រីទាំង៥ មានដូចតទៅ៖

– ឧកញ៉ាអគ្គមហាសេនា មានមុខងារជា រដ្ឋមន្ដ្រី ក្រសួង មហាផ្ទៃ និងធម្មការនិង ជាអធិបតី នៃ គណរដ្ឋមន្ដ្រី។
– ឧកញ៉ា យមរាជ មានមុខងារជា រដ្ឋមន្ដ្រី ក្រសួង យុត្តិធម៌
– ឧកញ៉ា វាំង មានមុខងារជា រដ្ឋមន្ដ្រី ទទួលខុសត្រូវកិច្ចការក្នុងវាំង ខាង ហិរញ្ញវត្ថុ និង ខាងវិចិត្រសិល្បៈ។
– ឧកញ៉ា ក្រឡាហោម មានមុខងារជា រដ្ឋមន្ដ្រី ទ័ពជើងទឹក ក្រសួង ពាណិជ្ជកម្ម ឧស្សាហកម្ម និងកសិកម្ម។
– ឧកញ៉ា ចក្រី មានមុខងារជា រដ្ឋមន្ដ្រី ខាងសង្គ្រាម សាធារណៈការ និង ការសិក្សាសាធារណៈ។

៩

ចំពោះទឹកដីដែលត្រូវបាត់បង់នៅក្នុងដៃសៀមនោះ គេដឹងថា ក្នុងឆ្នាំ ១៩០៤ ប៉ុន្មានខែនេះក្រោយដែល ព្រះបាទស៊ីសុវត្ថិ បានឡើងសោយរាជ្យ ប្រទេសសៀម បានបង្វិលទៅឲ្យបារាំង ហើយដែលបារាំងបានប្រគល់ឲ្យព្រះអង្គវិញនូវ ខេត្តត្រាច(ត្រាត?) កោះកុង ម្លូព្រៃ និង ទន្លេពៅ។ នៅពេលជាមួយគ្នានោះ ខេត្តស្ទឹងត្រែង និង ស្រុកសៀមប៉ាង ក៏ត្រូវដកហូតពីប្រទេសលាវហើយប្រគល់មកឲ្យព្រះរាជាខ្មែរវិញដែរ។

តាមសន្ធិសញ្ញាថ្ងៃទី២៣ខែមីនា ១៩០៧ រដ្ឋាភិបាលសៀមបានប្រគល់ឲ្យបារាំងវិញ នូវខេត្តបាត់ដំបង សៀមរាប និងស៊ីសុផុន។ ប៉ុន្ដែ បារាំងត្រូវឲ្យជាថ្នូរទៅវិញនូវ ដែនដីដាន់សៃ និងត្រាច(ត្រាត?)។ ខេត្តទាំង៣ ខាងលើ បារាំងបានប្រគល់ឲ្យមកខ្មែរវិញ។

h2

គួរគប្បីជ្រាបថា ការវិលចូលមកក្នុងមាតុភូមិវិញ នូវទឹកដីមួយភាគយ៉ាងសំខាន់ ដែលត្រូវបាត់បង់ទៅតាំងពីសម័យ ពញាអភ័យធិបែស បែន(១៧៩៥) ជាជោគជ័យមួយនៃ នយោបាយបារាំង នៅប្រទេសកម្ពុជា ដែលមានចារិកទុកជាអនុស្សាវរីយ៍ នៅត្រង់ទិសខាងត្បូងវត្តភ្នំដូនពេញសព្វថ្ងៃ។

ការទាមទារយកបានទឹកដីនេះមកវិញ គឺធ្វើឡើងក្នុងពេលដែលលោក ARMAND FALLIERES កាន់តំណែងជា ប្រធានាធិបតី នៃ សាធារណរដ្ឋបារាំងលោក PAUL BEAU ជាអគ្គទេសាភិបាល នៃឥណ្ឌូចិន និង លោ PAUL LUCE ជា រេស៊ីដង់ស៊ុប៉េរីយ័រ នៅប្រទេសកម្ពុជា។
នាឆ្នាំ ១៩០៧ ដដែលនោះ មានបង្កើតគណៈកម្មាការពីរសម្រាប់ចងក្រងរាជពង្សាវតាខ្មែរ: គណៈកម្មការទី១ មាន លោក ឧកញ៉ា វាំង ជួន ជាប្រធាន គណៈកម្មការទី២ មាន លោកឧកញ៉ា វង្សា អក្ខររាជ ឌុច ជាប្រធាន។ តាមរាជបញ្ញតិ្ត ថ្ងៃទី១១ ខែមេសា១៩១២ ឪពុក ម្ដាយ ត្រូវតែបញ្ជូនកូន ប្រុស ស្រី ឲ្យទៅកាន់សាលារៀន បើពុំដូច្នោះទេ នឹងត្រូវទទួលទណ្ឌកម្មយ៉ាងទម្ងន់។

h3

សូមជ្រាបថានៅសម័យនោះ ក្រៅពីសាលាវត្ត រាជាការបានបង្កើត សាលា នៅតាមឃុំ ជាច្រើនទៀតដើម្បីឲ្យក្មេងសិក្សាភាសាជាតិខ្លួន។ចំពោះក្មេងណា ដែលចង់បន្ដការសិក្សាថែមទៀតរដ្ឋការអាណាព្យាបាលបារាំង បានបង្កើត សាលាបឋមសិក្សា ជាន់ដំបូងខ្លះ ដែលនៅទីនោះគេមានផ្ដើមបង្រៀនភាសាបារាំង។ នៅពីលើសាលាទាំងនោះ នៅមាន សាលា ដែលមានកម្រិតវិជ្ជាខ្ពស់ជាង នៅតាមទីរួមខេត្ត ហើយដែលមានចាងហ្វាងជាបារាំង។
សម្រាប់មធ្យមសិក្សា គេមានតែ អនុវិទ្យាល័យស៊ីសុវត្ថិ មួយគត់ នៅរាជធានីភ្នំពេញដែលត្រូវបានបង្កើតឡើង តាំងពីឆ្នាំ ១៩០៤ម្ល៉េះ។ក្នុងវិស័យសិក្សាអប់រំ និងវប្បធម៌នេះ គេបានដឹងថា តាម រាជបញ្ញត្តិ ថ្ងៃទី ៤ខែ កញ្ញា ១៩១៥ ព្រះបាទស៊ីសុវត្ថិ ទ្រង់បានបង្កើត គណៈកម្មការ ដែលមាននាទីរៀបចំ វចនានុក្រមខ្មែរ ជាលើកដំបូង រួចនៅ គស ១៩២១ ព្រះអង្គ ទ្រង់បានសាង សាលាបាលីជាន់ខ្ពស់ និង ព្រះរាជបណ្ណាល័យ។

taprum_98302642

ម្យ៉ាងទៀត នៅក្នុងរជ្ជកាលរបស់ព្រះអង្គដដែល (១៩១៨) លោក GEORGES GROSLIER បានបង្កើត សារមន្ទីរមួយ នៅក្រុងភ្នំពេញ ដើម្បីប្រមែប្រមូលនៅស្នាដៃខ្មែរ ដែលជាវត្ថុបុរាណ យកមកថែរក្សាឲ្យបានគង់វង្សតទៅ។ គួរកត់សម្គាល់ដែរថា ចាប់តាំងពីឆ្នាំ ១៩១២ ព្រះរាជា ទ្រង់បានប្រកាសឲ្យប្រើនូវក្រមព្រហ្មទណ្ឌថ្មី។នោឆ្នាំបន្ទាប់ក្រុមស៊ើបអង្កេតបទឧក្រិដ្ឋ និង នៅឆ្នាំ ១៩២០ ក្រមរដ្ឋប្បវេនី និង ក្រមនីតិវិធីខាងបទប្បវេណី ក៏ត្រូវបានប្រកាសឲ្យប្រើជាបន្ដបន្ទាប់គ្នា។

ក្រោយមកទៀត រាជបញ្ញត្តិ ថ្ងៃទី១៤ ខែកញ្ញា ១៩២២ បានបង្កើតឲ្យមាន សាលាលហុ សាលាដំបូង សាលាឧទ្ធរណ៍ សាលាឧក្រិដ្ឋ និងសាលាវិនិច្ឆ័យ។ ប៉ុន្ដែសាលាទាំងនោះ ឬវិស័យតុលាការទាំងមូល ត្រូវស្ថិតនៅក្រោមអំណាចគ្រប់គ្រងរបស់រដ្ឋការអាណាព្យាបាលបារាំង។

ក្នុងវិស័យហិរញ្ញវត្ថុ គួរគប្បីរំលឹកឡើងវិញថា ចាប់តាំងពីឆ្នាំ១៨៩០ មក បញ្ជី ចំណូល ចំណាយ នៃប្រទេសកម្ពុជាត្រូវកាន់កាប់ដោយ ហិរញ្ញិកម្នាក់។ ម្យ៉ាងទៀត នៅរៀងរាល់ឆ្នាំ លោក រេស៊ីដង់ស៊ុប៉េរីយ័រ ត្រូវរៀបចំថវិកា សម្រាប់ឆ្នាំខាងមុខ។ចាប់ពីឆ្នាំ១៩១២ គេបានគ្រោងក្នុងផ្នែកចំណាយនូវមុខចំណាយដូចតទៅ៖

– មុខចំណាយសំរាប់រដ្ឋបាល ទាំងខាងខ្មែរ ទាំងខាងបារាំង
– មុខចំណាយសំរាប់សន្ដិសុខ សាធារណៈ និងតុលាការ
– មុខចំណាយសំរាប់ ហិរញ្ញវត្ថុ និង ធនធានសាធារណៈ
– មុខចំណាយសំរាប់ គិលានសង្គ្រោះ និង សិក្សាធិការ ហើយដើម្បីទប់ទល់នឹងមុខចំណាយទាំងប៉ុន្មានខាងលើនេះ គេបានបង្កើតនូវប្រភេទពន្ធផ្សេងៗ មាន៖
– ពន្ធ លើខ្លួន
– ពន្ធលើការឲ្យខ្ចី
– ពន្ធ លើដីធ្លី និងដំណាំ
– ពន្ធ ប៉ាងតង់
– ពន្ធ លើផលិតផលព្រៃឈើ លើផលិតផលដាក់ភាស៊ី លើផលិតផលអាជីវកម្ម និង ឧស្សាហកម្ម និងផលិតផលផ្សេងៗ។

ក្នុងវិស័យសេដ្ឋកិច្ច គេបានដឹងថា ក្នុងរជ្ជកាលរបស់ ព្រះបាទ ស៊ីសុវត្ថិ ចម្ការកៅស៊ូត្រូវបានបង្កើតឡើងជាលើកដំបូង នៅត្រង់ តំបន់ជប់ (១៩២១)។ ដោយការសាកល្បងនេះមានជោគជ័យ ពួកមូលធននិយមបារាំង បានបង្កើតចម្ការកៅស៊ូធំៗផ្សេងទៀត នៅគ្រប់តំបន់ដីក្រហមក្នុងខេត្ត កំពង់ចាម និង ក្រចេះ។

ដប់ឆ្នាំក្រោយមក គឺនៅឆ្នាំ ១៩៣១ ទំហំផ្ទៃដីដាំកៅស៊ូឡើងហួសពី ២៥.០០០ហិចតា។ នៅទីបញ្ចប់នេះ គួរកត់សម្គាល់ថា ក្នុងរជ្ជកាលរបស់ ព្រះបាទ ស៊ីសុវត្ថិ រាស្ដ្រខ្មែរបានក្រោកឡើងប្រឆាំងនឹងការរំលោភជិះជាន់របស់បារាំងអស់ពីរលើក។ យ៉ាងណាមិញ នៅឆ្នាំ ១៩១៦ ដើម្បីជាការដឹងគុណចំពោះរដ្ឋការបារាំង ព្រះបាទស៊ីសុវត្ថិ ទ្រង់បានអនុញ្ញាតឲ្យពួកនេះ កែនរាស្ដ្រខ្មែរធ្វើទាហាន យកទៅច្បាំងនៅប្រទេសបារាំង សង្គ្រាមសកលលោកលើកទី១ (១៩១៤-១៩១៨) ។

ប៉ុន្ដែ មិនយូរប៉ុន្មាន រាស្ដ្រខ្មែរចំនួន មួយសែននាក់ បានបះឡើងប្រឆាំងនឹងការរំលោភ ក្នុងកំណែនខាងលើនេះ និងក្នុងការស្ថាបនាផ្លូវថ្នល់ ។ ជាកុសល ព្រះរាជា ទ្រង់បានបង្កើតអន្តរាគមន៍យ៉ាងសក្ដិសិទ្ធិ ប្រជារាស្ដ្ររបស់ព្រះអង្គ ក៏សុខចិត្តព្រមវិលទៅលំនៅស្ថានរៀងៗខ្លួនវិញទៅ។

ក្រោយមក ប្រហែលជា ដោយសារបារាំងត្រូវការលុយកាក់នាំយកទៅស្រុករបស់ខ្លួនដែលបានងើបពីចម្បាំងជាមួយពួកអាល្លឺម៉ង់ បារាំងក៏បានតំឡើងពន្ធដារ ហើយតឹងទារពីរាស្ដ្រខ្មែរ ដែលមានជីវភាពកាន់តែយ៉ាប់យឺនទៅៗ។ ម្ល៉ោះហើយ រាស្ដ្រខ្មែរដែលនៅកន្លែងខ្លះ អត់ទ្រាំនឹងអំពើជិះជាន់នេះមិនបាន ក៏នាំគ្នាបះឡើងរហូតដល់ហ៊ានសម្លាប់ រេស៊ីដង់បារាំង ដូចករណី លោក រេស៊ីដង់ BARDEZ នៅឃុំក្រាំងលាវ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ១៨ ខែមេសា ១៩២៥៕

Comments

loading...