SHARE

ភ្នំពេញ ៈ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នេះ ហាងកាហ្វេ “យក្សា” ដែលជាម៉ាកយីហោរបស់ខ្មែរ បានបើកសម្ពោធជាផ្លូវការហើយ ដែលមានទីតាំងនៅផ្ទះលេខ៣៤ ផ្លូវលេខ៣២៨ កែងនឹងផ្លូវ ២០៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន (អូឡាំពិច) រាជធានីភ្នំពេញ ដោយមានការចូលរួមយ៉ាងកុះករពីសមាជិកភាគហ៊ុន ជាច្រើន ដែលមានសមាសភាព ដូចជា៖ សិស្ស និសិត្ស អាជីវករ បុគ្គលិក មន្រ្តីរាជការ… ជាដើម។

ហាងកាហ្វេនេះ ត្រូវបានផ្តួចផ្ដើមគំនិតពីស្ថានិក បោកអ៊ុតទំនើប គឺលោក ហែម ហេម៉ា។22540008_920989694715006_2161487452831264945_n

គួរបញ្ជាក់ដែលថា ស្ថានិកហាង បោកអ៊ុតទំនើប ម្នាក់នេះបានផ្ដើមគំនិតបង្កើតហាងកាហ្វេនេះ ជាងកន្លះឆ្នាំមកហើយ ប៉ុន្តែទើបតែចេញជារូបរាងនៅថ្ងៃនេះ។ គោលបំណងដែលជំរុញឲ្យមានការហាងកាហ្វេនេះ គឺលោកចង់បង្កើតឲ្យមានការចូលហ៊ុនគ្នាក្នុងការបើកហាងកាហ្វេ និងចង់អោយប្រជាជនខ្មែរ ទទួលស្គាល់ថាខ្មែរក៏អាចធ្វើអ្វីបានដូចគេដែរ លើសពីនេះទៅទៀត លោកក៏ចង់អោយខ្មែរចេះរួបរួមគ្នា សាងអ្វីដែលជារបស់ខ្លួនឡើង ដើម្បីឈានទៅដល់ការប្រកួតប្រជែងនៅលើទីផ្សារក្នុងតំបន់អាស៊ាន ដែលមានម៉ាកយីហោ ផ្សេងៗជាច្រើនកំពុងតែចូលមកក្នុងទីផ្សារប្រទេសយើងយ៉ាងកុះករ ។ ម្យ៉ាងវិញទៀត គោលបំណងធំរបស់លោក គឺចង់អោយមានការចូលរួមចែករំលែកចំណេះដឹង បទពិសោធន៏ អោយគ្នាទៅវិញទៅមក ក្នុងបណ្ដាអ្នកចូលហ៊ុន ដើម្បីអោយសមាជិកហ៊ុនទាំងអស់មានភាពរឹងមាំ ទាំងចំនេះដឹង ទាំងបទពិសោធន៏ ដើម្បីក្លាយជាសហគ្រិនមួយដ៏ពិតប្រាកដ ទៅថ្ងៃអនាគត។

ក្នុងឳកាសនៃថ្ងៃសម្ពោធហាងកាហ្វេ “យក្សា” ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ គឺមានប្រម៉ូសិនពិសេស ទិញ ១ ថែម ១

22687524_1610595982336401_3669729979253977473_n

22728707_1131216120347207_4628123884947223725_n 22688681_1610596849002981_6357211861548818387_n 22688464_1610596015669731_1944340547840476989_n 22687999_1610595905669742_5214807436057409202_n 22687926_1610595959003070_5072115757937152362_n 22687532_1610595839003082_6760642754062644485_n
22555233_1131217860347033_6091160380072372150_n 22552876_1610595725669760_7921210096383324983_n 22552528_920989691381673_5544146963739771791_n

Comments

loading...
SHARE