SHARE

តើមនុស្សដុះធ្មេញចាប់ពីពេលណាមក?

ចាប់ពី ៦ខែរហូតដល់ ៣ឆ្នាំ កុមារនឹងដុះធ្មេញ ២០ មុនគេហៅថា ធ្មេញទឹកដោះ វានឹងជ្រុះទៅវិញនៅអាយុ ៦ឆ្នាំ។ ចាប់ពីអាយុ ៧ ឆ្នាំដល់ ២០ឆ្នាំ មនុស្សនឹងដុះធ្មេញ ៣២ ចុងក្រោយហៅថា ធ្មេញពេញវ័យ ធ្មេញនេះនឹងមិនដុះឡើងវិញម្តងទៀតឡើយ។dreamstime_xxl_20680067-Custom

តើធ្មេញមានមុខងារយ៉ាងដូចម្តេច?

ធ្មេញដែលគេឃើញនៅពីមុខមាន ១២ ក្នុងនោះមានធ្មេញ ៨ មានរាងមុតស្រួតសម្រាប់ ខាំចំណីឲ្យដាច់ជាចំណែកតូចៗ ហៅថាធ្មេញមុខ ហើយមានធ្មេញ ៤ មានរាងវែងស្រួចដូចដែកគោល សម្រាប់ខាំទាញចំណីឲ្យដាច់ ហៅថាចង្គូម។ ធ្មេញដែលគេពុំសូវឃើញមានចំនួន ២០ ហៅថា ធ្មេញថ្គាម វាមានរាងត្រប៉ែត សម្រាប់កិនចំណីឲ្យម៉ត់ មុននឹងត្រូវលេបចូលក្នុងពោះ តាមពិតធ្មេញថ្គាមសម្រាប់កិនចំណីមានតែ ១៦ ទេ រីឯ ៤ ទៀតហៅថា ធ្មេញថ្គាមផ្ទាល់ វាពុំបានជួយកិនអាហារនោះទេ រហូតដល់បច្ចុប្បន្ននេះ គេពុំទាន់ដឹងអំពីអាថ៌កំបាំងថាតើ ថ្គាមផ្ទាល់ដុះសម្រាប់អ្វីទេ។ តាមធម្មតាថ្គាមផ្ទាល់ដុះនៅចន្លោះអាយុ ១៨-២០ ឆ្នាំ ករណីខ្លះវាអាចដុះនៅចន្លោះអាយុ ៤៥-៥០ ក៏មានដែរ។teeth-whitening-treatments

ហេតុអី្វធ្មេញថ្គាមឆាប់ខូចជាងគេ?

ធ្មេញថ្គាមមានរាងសំប៉ែតហើយ មានថ្នក់ជាហេតុធ្វើឲ្យ កាកសំនល់អាហារនៅដក់ជាប់ ម្យ៉ាងទៀតអ្នកដុសធ្មេញច្រើនតែខ្ជីខ្ជា ពុំបានដុសធ្មេញឲ្យបាន សព្វ។

loading...

តើនរណាជាអ្នកទទួលខុសត្រូវលើសុខភាពធ្មេញ?

កុមារនៅតូចពុំអាចយល់អំពី សុខភាពធ្មេញបានច្រើននោះទេ អាណាព្យាបាលដែលនៅជាប់លាប់ជាមួយកុមារ ទើបជាមនុស្សសំខាន់សម្រាប់ជួយណែនាំ និងជួយថែទាំ បើមិនដូច្នោះទេ ពេលកុមារពេញវ័យ វានឹងបន្ទោសយើងជាមិនខាន។ ចំពោះប្រទេសក្រីក្រ អាណាព្យាបាលភាគច្រើនខ្វល់ខ្វាយអំពី ជីវភាពរស់នៅ ពុំបានគិតអំពីបញ្ហានេះឡើយ។gengivite loose-teeth

Comments

loading...
SHARE