SHARE

ក្រូចថ្លុងល្អសម្រាប់ ការរំលាយអាហារ, ជួយបញ្ចុះទម្ងន់, និងនៅ មានផលប្រយោជន៍ ច្រើនជាងនេះទៅទៀត ដោយសារ វាមានប្រមាណ៩% អាស៊ីតស៊ីទ្រិក, ១៤% ស្ករ, ប៉ូតាស្យូម, ហ្វូសហ្វ័រ, កាល់ស្បូម, ពពួកវីតាមីន C, A, B1។ ដូច្នេះ ក្រូចថ្លុងអាចព្យាបាលជំងឺមួយចំនួនដូចខាងក្រោម៖51397-cfakepathcan-grapefruit-cure-acne.png.660x0_q80_crop-scale_upscale

បញ្ចុះទម្ងន់៖ ការស្រាវជ្រាវមួយរបស់មជ្ឈមណ្ឌលស្រាវជ្រាវជីវជាតិនិងការបំប្លែង Scripps Clinic, អាមេរិកចាត់ទុកថា ការបន្ថែមក្រូចថ្លុង ទៅក្នុងរបបទទួលទានប្រចាំថ្ងៃអាចជួយបញ្ចុះទម្ងន់ប្រសិទ្ធភាព។ ការស្រាវជ្រាវដំណើរការលើមនុស្ស១០០នាក់, អូសបន្លាយរយៈពេល១២សប្តាហ៍។ លទ្ធផលក្រុមប្រើប្រាស់ឱសថក្លែងបន្លំថយចុះមធ្យម ០,២៧៥គីឡូក្រាម, ក្រុមប្រើ សារជាតិចម្រាញ់ពីក្រូចថ្លុងស្រកទម្ងន់១,០៩គីឡូក្រាម, ក្រុមប្រើទឹកក្រូចថ្លុងថយចុះ ១,៤៩គីឡូក្រាម និង ក្រុមប្រើក្រូចថ្លុងស្រស់ស្រកបាន ១,៥៩គីឡូក្រាម។ ពួកអ្នកស្រាវជ្រាវបង្ហាញថា ក្រូចថ្លុងធ្វើឱ្យថយចុះ insulin ក្នុងសរីរាង្គ, ជំរុញការបញ្ចុះទម្ងន់ ។

បន្ថយគ្រុនក្តៅ និង ជំងឺផ្តាសាយ៖ ទឹកក្រូចថ្លុង ជួយអ្នកជំងឺឱ្យមានសុខភាពល្អឡើងវិញក្រោយជំងឺគ្រុនក្តៅ, បន្ថយ អារម្មណ៍ក្តៅរោលរាលដោយសារសីតុណ្ហភាពសរីរាង្គឡើងខ្ពស់ និងជា ឱសថមានតម្លៃចំពោះជំងឺគ្រុនផ្តាសាយ ។KrochThlongatKohTrong7_large

ពិបាករំលាយអាហារ៖ ក្រូចថ្លុងមានប្រយោជន៍បំផុត ក្នុងការដោះស្រាយបញ្ហាហើមពោះ, ពិបាករំលាយអាហារ វាធ្វើឱ្យថយចុះកម្តៅ និងរំញោចសកម្មភាពរបស់ក្រពះ, កែប្រែឱ្យប្រសើរចរន្តហូររបស់រំអឹលរំលាយអាហារ, ជួយសរីរាង្គរំលាយអាហារល្អជាង។

ជំងឺទឹកនោមផ្អែម៖ អ្នកជំងឺទឹកនោមផ្អែមគួរបរិភោគក្រូចថ្លុងមួយផ្លែក្នុងមួយថ្ងៃ។ បរិភោគក្រូចថ្លុងអាចរារាំងបរិមាណម្សៅបញ្ចូលទៅក្នុងសរីរាង្គ ហេតុនេះជួយបន្ថយក្តីបារម្ភអំពីជំងឺទឹកនោមផ្អែម។

ទល់លាមក៖ ផឹកទឹកក្រូចថ្លុងស្រស់មួយកែវនៅពេលព្រឹក ជាឱសថ ល្អបំផុតដើម្បីគ្រប់គ្រងអាការៈទល់លាមក។ ក្រូចថ្លុងពង្រីកប្រសិទ្ធភាព ក្នុងការរំញោចពោះវៀនធំ និងបណ្តាផ្នែកដទៃទៀតរបស់សរីរាង្គ, រារាំងការ កើតអាការៈទល់លាមក។Capturedgdgdgdkaj

ផ្លូវមូត្រមិនប្រក្រតី៖ ទឹកក្រូចថ្លុងសម្បូរប៉ូតាស្យូម និងវីតាមីន C។ អ្នកបត់ជើងតូចតិច ដោយសារបញ្ហាអំពីថ្លើម, ក្រលៀន, បេះដូង គួរផឹកទឹកក្រូចថ្លុងទៀងទាត់។ បរិភោគក្រូចថ្លុងរាល់ថ្ងៃ ក៏ ជាវិធីបន្ថយជំងឺរលាកសន្លាក់សណ្ឋានទាប, lupus ។

ប្រឆាំងមហារីក៖ អ្នកជីវជាតិវិទ្យានៅមជ្ឈមណ្ឌលស្រាវជ្រាវមហារីកមហាវិទ្យាល័យ ហាវ៉ៃ, អាមេរិក នៅឱ្យដឹងថា ការផឹកទឹកក្រូចថ្លុង៥៣០មិល្លីលីត្រក្នុងមួយថ្ងៃ នឹងធ្វើឱ្យសកម្មភាពរបស់ CYPIA2 ដែលជាអង់ហ្ស៊ីមមួយរំញោចសកម្មភាពរបស់សារជាតិគីមី បង្កជំងឺមហារីកក្នុងផ្សែងបារីថយចុះគួរឱ្យកត់សម្គាល់។ ក្រៅពីនេះ ក្រូចថ្លុងសម្បូរសារជាតិ flavonoid មានឥទ្ធិពលដូចជា សារជាតិប្រឆាំងអុកស៊ីតកម្ម ធម្មជាតិ១, ការពារនិងទប់ស្កាត់សកម្មភាពរបស់ពពួកសារជាតិបង្កមហារីក។ ក្រូចថ្លុងមានពណ៌ផ្កាឈូក, ក្រហម ផ្ទុកបរិមាណ lycopene ខ្ពស់, ជួយប្រឆាំង អុកស៊ីតកម្ម រួមចំណែកធ្វើឱ្យថយចុះគ្រោះថ្នាក់មហារីកក្រពេញប្រូស្តាត ។pomelo_large

ប្រយ័ត្នប្រយែងពេលកំពុងប្រើប្រាស់ឱសថមួយចំនួន
បរិភោគក្រូចថ្លុងច្រើនពេលប្រើប្រាស់ឱសថមួយចំនួនអាចបង្កជា បាតុភូតប្រតិកម្មថ្នាំ(ប្រតិកម្មតែងកើតឡើងដល់៣ថ្ងៃក្រោយពេលបរិភោគឬផឹកទឹកក្រូចថ្លុង)។ អ្នកគួរសួរយោបល់វេជ្ជបណ្ឌិតអំពីការទទួលទានក្រូចថ្លុង, ពេលកំពុងប្រើប្រាស់ ឱសថមួយចំនួន ខាងក្រោមនេះ ៖

  • ឱសថព្យាបាលលើសឈាម៖ felodipine, nifedipine, nimodipine និង nisoldipine ។
  • ឱសថព្យាបាលច្របូកប្រចល់ចង្វាក់បេះដូង៖ amiodarone ។
  • ឱសថព្យាបាលរោគផ្លូវចិត្ត៖ buspirone, Sertaline ។
  • ឱសថព្យាបាលកូឡេស្តេរ៉ូលខ្ពស់ ៖ atorvastatin, lovastotin, Simvastatin ។
  • ឱសថព្យាបាលវីរុសបង្កឱ្យចុះខ្សោយអង្គបដិបក្ខ ((HIV)៖ Sapuinavir។
  • ឱសថបង្កើនប្រព័ន្ធអង្គបដិបក្ខជំនួយដល់អ្នកទើបផ្សាំភ្ជាប់គ្រឿងក្នុង៖ ដូចជា ឱសថ Cyclosporin និងtacrolimus ៕T-04-22-17-v-full-700x400 3(826)ប្រភព៖ Health

Comments

loading...
SHARE