SHARE

ក្រៅពីការប្រកាសដាក់ឱសានវាទ កំណត់ឲ្យឡាវដកកងកម្លាំងទាំងអស់ដោយគ្មានលក្ខខណ្ឌចេញពីតំបន់អូរអាឡៃ និងអូរតាង៉ាវ ស្ថិតក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ជាប់ព្រំដែនខេត្តអាតាពឺរបស់ឡាវ យ៉ាងយូរត្រឹមថ្ងៃទី១៧ ខែសីហានោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៍បានព្រមានវាយបំបាក់ខ្នងអ្នកនៅពីក្រោយខ្នងឡាវផងដែរ ។

02

ការព្រមានវាយបំបាក់ខ្នងអ្នកនៅពីក្រោយខ្នងឡាវពីសំណាក់បុរសខ្លាំងខាងលើនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីឥស្សរជនមួយរូបនៅលើវេទិកាបាននិយាយថា មានអ្នកទីបីនៅពីក្រោយ ខណៈលោក ហ៊ុន សែន បាននិងកំពុងថ្លែងសង្កកថានៅក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានរាជបណ្ឌិត្យសភាកម្ពុជាកាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ។

05

ការព្រមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននេះផងដែរ បន្ទាប់ពីក្រុមអ្នកតាមដាននយោបាយនិងមជ្ឈដ្ឋានប្រជាពលរដ្ឋខ្មែរមួយចំនួនបានដាក់ការសង្ស័យថា ការឈ្លានពានបូរណភាពទឹកដីពីសំណាក់កងកម្លាំងឡាវនៅខេត្តស្ទឹងត្រែង គឺដោយសារតែមានអ្នកទីបីជាអ្នករុញច្រាន ឬបញ្ជាឲ្យឡាវធ្វើ ដែលអ្នកទីបីនេះគឺភាគច្រើនសំដៅដល់រដ្ឋាភិបាលក្រុងហាណូយ ។

យ៉ាងណាក៍ដោយ គិតត្រឹមវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១២ ខែសីហានេះ មិនទាន់មានប្រតិកម្មនៅឡើយទេពីមន្ត្រីស្ថានទូតវៀតណាមប្រចាំកម្ពុជា ក៍ដូចជាមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលបក្សកុម្មុយនីស្តវៀតណាម ៕

loading...

33_n 47_n bb_n d8 da_n-1 feat fre3_n m_n wo_n

Comments

loading...