SHARE

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាឆ្ពោះទៅកាន់សាធារណៈប្រជាធិបតេយ្យប្រជាមានិតឡាវដើម្បីជជែកដោះស្រាយបញ្ហាព្រំដែន ជាមួយនឹងលោកនាយករដ្ឋមន្រ្តីឡាវ ថោងលន់ ស៊ីស៊ូលីត នៅក្នុងជំនួបជាមួយ នាយករដ្ឋមន្រ្តីឡាវនោះ សម្តេចតេជោ ហ៊ុន សែន នឹងស្នើឱ្យរដ្ឋាភិបាលឡាវ ដកកងកម្លាំងប្រដាប់អាវុធទាំងអស់របស់ខ្លួន ចេញពីតំបន់ក្បែរអូអាឡៃ និងតំបន់អូរតាង៉ាវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ជាប់ព្រំដែននឹងខេត្តអាតាពើ របស់ប្រទេសឡាវ។

នៅក្នុងដំណើរទៅចរចាររបស់ សម្តេចតេជោ ហ៊ុន សែន គឺជាកាយវិកាទន់ភ្លន់ ប្រកបដោយការអត់ធ្មត់ និងសុឆន្ទៈចង់ដោះស្រាយជម្លោះ ដោយសន្តិវិធី ជាមួយភាគីឡាវ មុននឹងឈានដល់ ការប្រកាន់យកវិធានផ្សេងទៀត រាប់ទាំងវិធានការយោធា និងតាមផ្លូវតុលាការ ធ្វើយ៉ាណាដើម្បីកុំមានបញ្ហាជម្លោះ។

សូមជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលបានសេចក្ដីសុខ សុភមង្គល គ្រប់ៗគ្នា៕

05 33_n 47_n bb_n Cambodain-Army-1

ប្រភព៖ Samdech Hun Sen, Cambodian Prime Minister

Comments

loading...