SHARE

ដើម្បីមានកាយសម្បទាមាំមួនទាមទារអ្នកត្រូវមានវិធីថែរក្សារាងកាយត្រឹមត្រូវនិងមានវិធីកំចាត់ជាតិពុលក្នុងខ្លួនចេញ ជម្រះរាងកាយឲ្យត្រជាក់ស្រស់ស្រាល ដូច្នេះអ្នកអាចស្វែងយល់៣របៀបខាងក្រោមនេះដើម្បីជួយឲ្យរាងកាយមាំមួនជាងមុន។

ត្រូវបន្ថែមសារជាតិបំប៉នឲ្យរាងកាយជារៀងរាល់ថ្ងៃ ដូចជាអាហារឬភេសជៈទាំងឡាយ ប៉ុន្តែទាំងនោះក៏ជាមូលហេតុធ្វើឲ្យរាងកាយបន្សល់ទុកជាតិពុលមួយថ្ងៃកាន់តែកើនឡើងផងដែរ។ដើម្បីជួយឲ្យរាងកាយពូកែមាំមួនជាងមុន អ្នកគួរស្វែងរកវិធីណាមួយដើម្បីបណ្ដេញជាតិពុលចេញអស់ពីរាងកាយរបស់អ្នក។

១.ផឹកទឹកច្រើនជួយបន្សាបជាតិពុលក្នុងរាងកាយ៖

ដើម្បីបន្សាបជាតិពុលក្នុងរាងកាយអ្នកគួរពិសាទឹករាល់ថ្ងៃឲ្យបានតិចណាស់៣ទៅ៤លីត្រ។ ទឹកជាប្រភពបំប៉នចាំបាច់មួយសម្រាប់រាងកាយ បន្ថែមទឹកធ្វើឲ្យស្បែកមានសំណើមល្អថែរក្សាកោសិកាស្បែកនិងកំចាត់ជាតិពុលក្នុងខ្លួនចេញ។water-drinks

ទី២៖ គេងឲ្យបានគ្របគ្រាន់

ប្រសិនបើអ្នកត្រូវការកំចាត់ជាតិពុលក្នុងខ្លួន អ្នកត្រូវគោរពវេលាគេងរបស់អ្នកឲ្យបានត្រឹមត្រូវ គឺគ្រប់៧ដល់៨ម៉ោងរាល់ថ្ងៃនិងគេងត្រូវម៉ោងមុនម៉ោង១១យប់រាល់ថ្ងៃ។ ការគេងបានគ្រប់គ្រាន់ជាវិធីដ៏ល្អមួយជួយឲ្យរាងកាយធ្វើចលនាបានល្អនិងកំចាត់ជាតិពុលក្នុងខ្លូនចេញបានយ៉ាងងាយស្រួលផងដែរ។

loading...

ដើម្បីគេងបានស្កប់ស្គាល់ អ្នកអាចធ្វើការម៉ាស្សាជាមុនសិនជួយចរន្តឈាមរត់ស្មើនិងមានអារម្មណ៍ល្អពេលគេង។Sleeping-woman-620x406

ទី៣៖ ញ៉ាំបន្លែនិងផ្លែឈើឲ្យបានច្រើន

បន្លែនិងផ្លែឈើដែលមានជាតិវីតាមីន C  ច្រើន ជួយបន្សុតរាងកាយបានល្អបំផុត។ វិធីបន្សុតរាងកាយដែលមានប្រសិទ្ធភាពខ្ពស់និងមានគេអនុវត្តច្រើនថែមទាំងទទួលបានជោគជ័យនោះគឺ ពិសាទឹកមួយកែវលាយជាមួយនឹងក្រូចឆ្មារនិងទឹកឃ្មុំជួយឲ្យរាងកាយត្រជាក់ស្រួល អារម្មណ៍ស្រស់ស្រាល កម្លាំងមាំមួននិងមានថាមពាលពេញមួយថ្ងៃ។

ញ៉ាំបន្លែនិងផ្លែឈើឲ្យបានច្រើន

ក្រៅពីនោះផ្លែត្របែកក៏ជាប្រភពផ្លែឈើដែលមានវីតាមីន C ល្អឲ្យរាងកាយ ជួយជំរុញដំណើរការរំលាយអាហារនិងកាត់បន្ថយការរលាកថ្លើម គ្រាប់ត្របែកជួយបន្ថែមជាតិសរសៃដើម្បីដំណើរការបន្សាប់ជាតិពុលកើតឡើងបានយ៉ាងងាយស្រួលបំផុត។

ដូច្នេះប្រសិនបើអ្នកចង់បានកាយសម្បទាមាំមួនអ្នកត្រូវយកចិត្តទុកដាក់លើការហូបចុករបស់អ្នក ជ្រើសរើសអាហារដែលគួរនិងគួរញ៉ាំជាពិសេសគឺធានាអនាម័យនិងគ្មានជាតិគីមីថែមទាំងបំប៉នគ្រប់គ្រានសារជាតិសម្រាប់រាងកាយរបស់អ្នកទៀតផង។

Comments

loading...
SHARE