SHARE

នៅក្នុងចំណោមភរិយាទាំង៧របស់លោក សុះ ម៉ាត់ គឺមានតែភរិយាមូយទេ គឺអ្នកស្រី រស់ សេរី សុទ្ធា ដែលបានរស់នៅជាមួយគ្នាបានតែជាងកន្លះឆ្នាំប៉ុណ្ណោះ ក៏ត្រូវបែកបាក់លែងលះគ្នា។ ការលែងលះត្រូវបានអ្នកស្រី រស់ សាបឿន ជាបងបង្កើតអ្នកស្រី រស់ សេរីសុទ្ធា ដែលកំពុងរស់នៅស្រុកសង្កែ ខេត្តបាត់ដំបង បាននិយាយថា បណ្ដាលមកពីលោក សុះ ម៉ាត់ ប្រច័ណ្ឌខ្លាំងពេករហូតដល់មានការវាយតប់ថែមទៀតផង។

j74

ដោយឡែកភរិយាផ្សេងៗទៀត គឺនៅរួមរស់ជាមួយគ្នាដរាបដល់ទីក្រុងភ្នំពេញត្រូវធ្លាក់ក្នុងកណ្ដាប់ដៃខ្មែរក្រហមនាថ្ងៃ១៧មេសា ១៩៧៥ ទើបបែកខ្ញែកគ្នា។ ក្រោយឆ្លងកាត់របបខ្មែរក្រហមភរិយារបស់ សុះ ម៉ាត់ នៅរស់រាន្ដមានជីវិតតែពីរនាក់ប៉ុណ្ណោះ គឺលោកយាយ សាន់មីសាម៉ាស់ រស់នៅតំបន់ជ្រោយចង្វារ ក្រុងភ្នំពេញនិងអ៊ំស្រីឈ្មោះ អ៊ុក ឃីម (ម្ដាយលោក សុះ ម៉ាច) រស់នៅតំបន់ជ្រោយចង្វារ។

មនុស្សមួយចំនួនដែលបានស្គាល់ លោក សុះ ម៉ាត់ ខ្លះនិយាយថាលោក សុះ ម៉ាត់ បានបញ្ចុះស្នេហ៍សារិកាលិនថោងនៅក្នុងធ្មេញ និងអ្នកខ្លះទៀតនិយាយថា លោក សុះ ម៉ាត់ចេះធ្វើមន្ដអាគមស្នេហ៍ ម្ល៉ោះហើយទើបបានជាគាត់អាចរៀបការភរិយាជាបន្ដបន្ទាប់ដោយភរិយាដើមមិនបានចេញមកឃាត់ឃាំងឡើយ។

n6

ផ្ទុយទៅវិញភរិយាដើមថែមទាំងបានរាប់អានស្រលាញ់ភរិយាជាបន្ដបន្ទាប់របស់ស្វាមីពុំឈ្លោះប្រកែកគ្នាឡើយ។ ប៉ុន្ដែពេលជួបជាមួយលោកយាយ សាន់ មីសាម៉ាស់ ភរិយាទីមួយរបស់លោក សុះ ម៉ាត់ គាត់បានបដិសេធថា ស្វាមីរបស់គាត់ពុំចេះមន្ដអាគមស្នេហ៍ស្នូក ឬបានបញ្ចុះសារិកាលិនថោងអ្វីទេ តែគាត់មានសម្ដីផ្អែមល្ហែមណាស់ ធ្វើឲ្យគេចូលចិត្ត ហើយទំនងជាបែបនេះហើយដែលគាត់អាចមានប្រពន្ធច្រើននោះ។

loading...

គាត់រៀបរាប់ថាលោក សុះ ម៉ាត់ បានរៀបការជាមួយខ្ញុំក្នុងឆ្នាំ១៩៤៧ កាលនោះខ្ញុំមានវ័យ១៨ឆ្នាំ ឯលោក សុះ ម៉ាត់ មាន អាយុ១៧ឆ្នាំ មានស្រុកភូមិកំណើតនិងជាតិសាសន៍(ខ្មែរឥស្លាម) ដូចគ្នាគឺរស់នៅភូមិជ្រោយចង្វារ ក្រុងភ្នំពេញ។ លោកយាយបន្ដទៀតថា ខ្ញុំ ស្វាមីមានកូនប្រុសស្រី៧នាក(ប្រុស៤ ស្រី៣)។ ប៉ុន្ដែនៅក្នុងសម័យ ប៉ុល ពត កូនរបស់ខ្ញុំស្លាប់អស់៥នាក់ នៅសល់តែកូនស្រូ២នាក់ប៉ុណ្ណោះ គឺមួយឈ្មោះ សុះ ម៉ារី និង សុះ ម៉ី សព្វថ្ងៃរស់នៅក្នុងបន្ទុកជាមួយគ្នា និងមានចៅ៤នាក់(ប្រុសមួយស្រីបី) នៅជ្រោយចង្វារ។

លោកយាយបានបន្ដថា ស្វាមីរបស់ខ្ញុំមិនត្រឹមតែជាអ្នកចំរៀងដ៏ល្បីប៉ុណ្ណោះទេ តែគាត់ក៏ជាគ្រូពេទ្យហ្លួងប្រចាំព្រះរាជវាំងថែមទៀតផងនៅក្នុងសម័យមុនឆ្នាំ១៩៧០។ ហើយនៅក្នុងរបបសាធារណៈរដ្ឋខ្មែរប្ដីខ្ញុំជានាយទាហានម្នាក់ ប៉ុន្ដែពុំធ្លាប់បានចូលប្រយុទ្ធនៅលើសមរភូមិម្ដងណាទេ។

លោក យាយ សាន់មីសាម៉ាស់ រៀបរាប់ថានៅថ្ងៃ១៧មេសា១៩៧៥ ប្ដីខ្ញុំបាននាំកូនប្រពន្ធចេញតាមផ្លូវជាតិលេខ៥លុះមកដល់ស្ពានពាមសេដ្ឋា ព្រែកតាទែន(ជិតដល់ព្រែកក្ដាម) ស្រាប់តែប្ដីរបស់ខ្ញុំរលីងរលោងទឹកភ្នែកហើយនិយាយខ្សឹបខ្សៀវជាមួយខ្ញុំ និងកូនៗថា ប៉ាពុំអាចទៅជាមួយពួកឯងបានទេ សូមពួកឯងទៅជាមួយម៉ាក់ឯងចុះ នឹងផ្ដាំផ្ញើដល់ខ្ញុំថា មើលថែទាំកូនឲ្យបានល្អផង បងពុំអាចរួមដំណើរជាមួយកូនៗបានទេ។

ពេលនោះ ប្ដីខ្ញុំប្រាប់ថា បើបងនៅជាមួយអូន និងកូនប្រាកដជាយើងស្លាប់ទាំងអស់គ្នាជាមិនខាន ព្រោះបងពាក់ព័ន្ធនឹងនិន្នាការចាស់ជានាយទាហានដែលពួកគេ(ខ្មែរក្រហម)កំពុងតែសំលឹងរកហើយ។ បើគេឃើញបងនៅជាមួយក្រុមគ្រួសារ ប្រាកដជាគេយកទៅប្រហារជីវិតទាំងកូននឹងប្រពន្ធ រួមគ្នាទាំងអស់ហើយ។ ដូច្នេះបងមានតែបែកចេញម្នាក់ឯង បើត្រូវគេចាប់យកទៅសម្លាប់ក៏ស្លាប់តែម្នាក់ឯងប៉ុណ្ណោះ។

mf4

លោកយាយបន្ដថាពេលដែលបែកផ្លូវគ្នា ប្ដីរបស់ខ្ញុំប្រាប់ខ្ញុំថា គាត់មកទិសដៅខាងខេត្តកំពង់ស្ពឺ។ លោកយាយ សាន់មីសាម៉ាស់ និយាយថាប្ដីរបស់ខ្ញុំជាបុរសសំបូរស្នេហ៍ម្នាក់ គាត់មានភរិយាមិនតិចជាង៧នាក់ទេ។ តែតាមការដឹងរបស់ខ្ញុំជាផ្លូវការនោះ គឺមាន៤នាន់ និងមានកូន១៨នាក់។លោកយាយរៀបរាប់ថា ភរិយាទី១ គឺ រូបខ្ញុំ ភរិយាទី២ឈ្មោះ អ៊ុក(ខ្មែរ)មានកូន៣នាក់ស្រី២ប្រុស១ ស្លាប់អស់ហើយ។

ភរិយាទី៣ ឈ្មោះ អ៊ុក ឃឹម (ខ្មែរ) មានកូនម្នាក់ គឺលោក សុះ ម៉ាច ឯភរិយាទី៤ ឈ្មោះ ខុំ អ្នករាំល្ខោនហ្លួងមានកូន៧នាក់ ស្រី១ប្រុស៦ស្លាប់អស់ដែរ។ លោកយាយ សាន់មីសាម៉ាស់ បានរំលឹកថា លោក សុះ ម៉ាត់ពិតមែន តែមានភរិយាច្រើន តែពុំដែលធ្វើបាបភរិយាមួយណាឲ្យលំបាកអ្វីទេ។

9-1

ជួបជាមួយអ៊ុំស្រី អ៊ុក ឃឹម(ម្ដាយរបស់លោក សុះ ម៉ាច)បានរៀបរាប់ថា សេចក្ដីផ្ដើមស្នេហ៍គ្រាដំបូងរវាងខ្ញុំ និងលោក សុះ ម៉ាត់ ក្នុងឆ្នាំ១៩៧០ កាលណោះខ្ញុំទើបតែមានអាយុ២៩ឆ្នាំ ជាស្ដ្រីមេម៉ាយកូនមួយស្វាមីខ្ញុំបានបាត់បង់ជីវិតដោយគ្រោះថ្នាក់ក្រឡាប់រថយន្ដ។ ពេលលោក សុះ ម៉ាត់ ដឹងថា ខ្ញុំក្លាយជាស្ដ្រីមេម៉ាយក៏ចាប់ចិត្តស្រលាញ់ ឧស្សាហ៍ចុះឡើងមកលេងផ្ទះខ្ញុំ ហើយក៏និយាយត្រង់ទៅមក និងដោយមានការយល់ព្រមពីចាស់ទុំផង ខ្ញុំក៏សុខចិត្តទទួលគាត់ធ្វើជាស្វាមី។ អ៊ុំស្រីនិយាយថា រវាងភរិយាទាំងអស់ពុំមាននរណាម្នាក់ខឹងអាក់អន់ចិត្តឈ្លោះប្រកែកគ្នាអ្វីនោះទេ ដោយម្នាក់ៗគិតថានោះជាព្រេងនិស្ស័យដែល បានគូសវាសតំរូវឲ្យមានស្វាមីរួមគ្នា៕

ប្រភព៖ Khmerapsara

Comments

loading...