SHARE

កំពង់ឆ្នាំង៖ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នៅផ្សារឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះដែលបាត់បង់ជីវិតឈ្មោះ ផៃ បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
ជនរងគ្រោះមិនដឹងស្លាប់តាំងពីពេលណានោះទេ ព្រោះក្រុមគ្រួសារមិនមានអ្នកណានៅផ្ទះនោះទេ គឺទៅមណ្ឌលសុខភាព នៅសល់តែជនរងគ្រោះម្នាក់ឯង។ លុះពេលក្រុមគ្រួសារត្រឡប់មកផ្ទះវិញក៏ឃើញកូនប្រុសលង់ទឹកស្លាប់បាត់ទៅហើយ។ ក្រោយពេលឃើញដូចនេះក្រុមគ្រួសារបានរាយការណ៍មកសមត្ថកិច្ច។
ក្រោយពីពិនិត្យសាកសព សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះអាចឱនដងទឹកក្នុងព្រែ ហើយក៏រអិលជើងធ្លាក់ចូលក្នុងទឹកបណ្តាលឲ្យស្លាប់តែម្តង មិនមានជាប់សង្ស័យនឹងករណីផ្សេងនោះទេ។
ក្រុមគ្រួសារជនរងគ្រោះបានបញ្ជាក់ថា ជនរងគ្រោះកន្លងមកមានជំងឺស្កន់ជាន់ ហើយអាចពេលដែលជនរងគ្រោះឱនដងទឹកចំពេលជំងឺរើឡើងបណ្តាលឲ្យរអិលធ្លាក់ចូលព្រែកស្លាប់បែបនេះ។
ក្រោយពីធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

fre3_n m_n wo_n

Comments

loading...