SHARE

លោកអ្នកពិតជាស្គាល់ព្រះពុទ្ធច្បាស់ណាស់ ហើយក៏ធ្លាប់ឮការនិទានពីការត្រាស់ដឹងរបស់ព្រះអង្គនៅ ក្រោមដើមពោធិព្រឹក្សដែរ។ តើលោកអ្នកដឹងថា បច្ចុប្បន្នដើមពោធិព្រឹក្សនោះនៅរស់ ឬងាប់បាត់ទៅហើយ ?Bodhi-treel-Sacred-Tree-In-Bodhgaya

អ្នកវិទ្យាសាស្ត្រម្នាក់គឺលោក Subhash Naunotival មកពីវិទ្យាស្ថានស្រាវជ្រាវ Dehradun នៅប្រទេសឥណ្ឌា បានឱ្យដឹងថា ដើមពោធិព្រឹក្សបច្ចុប្បន្ននៅរស់នៅឡើយដោយមានអាយុ២៥០០ ឆ្នាំហើយ ។ បន្ទាប់ពីបានពិនិត្យពិច័យយ៉ាងល្អិតល្អន់រួចមក ក្រុមអ្នកវិទ្យាសាស្ត្របានគាស់បេតុងនៅគល់ដើមពោធិ ព្រឹក្សនោះចេញ ដើម្បីឱ្យវាអាចស្រូបទឹកបាន និងមានជាតិបំប៉នដល់ឫស។

ដើមពោធិព្រឹក្សស្ថិតនៅពុទ្ធគយា ក្នុងរដ្ឋប៊ីហា ប្រទេសឥណ្ឌាភាគខាងកើត ចម្ងាយ១០០គីឡូម៉ែត្រពីទីក្រុងប៉ាត់តាក់ណា ។  នៅក្រោមដើមពោធិព្រឹក្សមានសំណង់ប្រាសាទបុរាណមានអាយុកាល១៥០០ ផងដែរ ។ ទីនោះទាក់ទាញអ្នកទេសចរជាច្រើនទៅទស្សនា ក្នុងនោះគ្រាន់តែអ្នកទេសចរជប៉ុនមានរាប់ពាន់នាក់ឯណោះ ក្នុងមួយឆ្នាំ ។bodhi-tree-in-fron-of-wat-suwan-kuha

ក្រោយពេលត្រាស់ដឹង ធម៌របស់ព្រះពុទ្ធបានផ្សព្វផ្សាយទៅយ៉ាងឆាប់រហ័សចូល ដល់គ្រប់ស្រទាប់វណ្ណៈ ឋានៈនៃមហាជន ។ ព្រះពុទ្ធសម្តែងធម៌ប្រាប់ឱ្យមហាជនដឹងថា មាគ៌ាដែលនាំទៅរកការសង្គ្រោះខ្លួនឯងរួចផុតចាកទុក្ខនោះ គឺមិនមែនតាមការបន់ស្រន់សុំដល់ ឬពឹងលើព្រះអាទិទេព ឬមួយពឹងលើអំណាចទេពតាម្ចាស់សួគ៌ណាឡើយ តែត្រូវស្គាល់ច្បាស់នូវមាគ៌ាបដិបត្តិត្រូវ ។ វាជាការបដិបត្តិរបស់មនុស្សដោយស្គាល់អំពីទុក្ខ ។ ហេតុដែលឱ្យកើតទុក្ខបណ្តាលមកពីការជាប់ក្នុងចំណងឃ្នាប យន្តនៃកាម និងតណ្ហា ។02833cf49233371851c7f83b23660acc

ព្រះពុទ្ធប្រសូតនៅក្រុងកបិលពស្ត ក្នុងសួនលុម្ពិនី នាថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំច នៅក្រោមដើមសាលព្រឹក្ស ។ ក្នុងព្រះជន្ម១៦ព្រះវស្សាព្រះសិទ្ធត្ថ (ព្រះពុទ្ធ) បានរៀបអភិសេកជាមួយនាងពិម្ពាយសោធរា និងក្រោយមកមានរាជបុត្រមួយអង្គព្រះនាមរាហុលកុមារ ដែលនាមនេះមានន័យថា«ចំណងជាប់ជំពាក់បានមកដល់ហើយ» ។ព្រះសិទ្ធត្ថ រស់នៅក្នុងជីវិតដ៏ល្អបំផុត ហើយបញ្ហាជីវិតនេះធ្វើឱ្យទ្រង់យល់ដល់ការឈឺចាប់របស់ សត្វលោក ។  ក្នុងព្រះជន្ម២៥ព្រះវស្សា ព្រះអង្គបានយាងទៅបួស សិក្សារៀនសូត្រ ។ ក្នុងពេលបួសព្រះសិទ្ធត្ថ មិនឆាន់អាហារ៦វស្សា។

Varanasi india gaya bodhgaya ganges ganga
Varanasi india gaya bodhgaya ganges ganga

ក្នុងព្រះជន្ម៣៤ព្រះវស្សាក្រោមដើមពោធិ ព្រឹក្សនៅក្រុងប៊ីហា ព្រះអង្គសម្រេចបានព្រះសម្ពោធិញ្ញាណ ឬការត្រាស់ដឹង នាថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរកា ។ព្រះពុទ្ធចូលព្រះបរិនិព្វាននៅថ្ងៃអង្គារ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ ក្នុងព្រះជន្ម៨០ព្រះវស្សា នៅគីស៊ីណារ៉ា សព្វថ្ងៃហៅឧត្តរប្រទេស។ព្រហ្មញ្ញសាសនា និងពុទ្ធសាសនាហូរចូលប្រទេសកម្ពុជាចាប់ពីសតវត្សទី១ ។ ចាប់ពីចុងសតវត្សទី៧ ព្រះពុទ្ធសាសនាទទួលជ័យជំនះលើព្រហ្មញ្ញសាសនាជារៀងរហូត ។ បច្ចុប្បន្នព្រះពុទ្ធសាសនាចាក់ឫសយ៉ាងជ្រៅក្នុងសង្គម ខ្មែរ និងក្លាយជាសាសនារបស់រដ្ឋ ៕d04c0920e978e4b358ce9c31255e7e26 20100625-2 - Bodhgaya - Mahabodhi Temple and Bodhi Tree (7)

Comments

loading...
SHARE