SHARE

ម្ដាយរបស់ក្មេងប្រុស អាយុ៣ឆ្នាំម្នាក់ ត្រូវបានពិន័យជាប្រាក់ ២,៥០០ដុល្លារ បន្ទាប់ពីកូនប្រុសរបស់គាត់ នោមនៅមុខផ្ទះ ហើយជាផ្ទះរបស់គាត់ផ្ទាល់។

មន្ដ្រីប៉ូលីសម្នាក់បានប្រទះឃើញក្មេងប្រុស Dillan Warden នោមនៅខាងមុខផ្ទះ ក៏បានចេញក្រដាសពិន័យមួយសន្លឹក ដែលស្មើរនឹង ២,៥០០ដុល្លារអាមេរិច។ អ្នកស្រី Ashley Warden ដែលជាម្ដាយរបស់ក្មេងប្រុស បាននិយាយថាកូនរបស់គាត់គ្រាន់តែ ធ្វើអ្វីដែលធម្មជាតិបានផ្ដល់ឲ្យនោះទេ ដោយសារគេមិនបាននៅជិតបន្ទប់ទឹក តែប៉ុណ្ណោះ។ អ្នកស្រី Warden បានយកយកសំបុត្រពិន័យនោះទៅឲ្យម្ដាយរបស់គាត់មើល គាត់មានប្រសាសន៍ថា Dillan ទើបតែអាយុ៣ឆ្នាំ វាមិនខុសទេ ដែលនោមនៅទីសាធារណៈនោះ ម្យ៉ាងវិញទៀតគេនោមនៅលើដី ដែលជាទ្រព្យសម្បត្តិរបស់យើង។ ប៉ូន្ដែប៉ូលីសនិយាយថា វាធ្វើឲ្យខូចសម្បត្តិសាធារណៈ។

យ៉ាងណាមិញ ក្រុមគ្រួសាររបស់អ្នកស្រី Warden បានដាក់ពាក្យបណ្ដឹងទៅចៅក្រម ដើម្បីប្ដឹងតវ៉ា និងសង្ឃឹមថាចៅក្រមនិងអាចដោះស្រាយបាន មុននឹងឡើងទៅដល់តុលាការខែក្រោយនេះ។

តើប្រិយមិត្តយល់យា៉ងណា? នៅប្រទេសគេ ប្រហែលជាមានច្បាប់ត្រឹមត្រូវ ទើបប៉ូលីសហ៊ានពិន័យបែបនេះ៕ images

Comments

loading...
SHARE