SHARE

ភ្នំពេញៈ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ នៅមហាវិថីព្រះមុនីវង្ស កែងផ្លូវហ្សាលដឺហ្គោល សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
រថយន្តការហាយប្រ៊ីដ ពណ៌ខ្មៅ គ្មានស្លាកលេខធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវព្រះមុនីវង្ស លុះដល់ចំណុចផ្លូវបំបែកហ្សាលដឺហ្គោល មុខសណ្ឋាគារស ក៏ជ្រុលបុកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើង តែសំណាងល្អអ្នកបើកបរមិនគ្រោះថ្នាក់ដល់អាយុជីវិត។
រថយន្តបង្កហេតុបើកបរពីត្បូងមកលឿន ជ្រុលបុកទ្រូងផ្លូវលាន់ដូចរន្ទះក្រឡាប់ផ្ងារជើងតែឯង រួចអ្នកបើកបរលូនចេញពីក្នុងរថយន្តឡើងជិះម៉ូតូឌុបទៅបាត់តែម្តង ហើយស្ថានភាពអ្នកបើកបរនោះស្រវឹងខ្លាំងណាស់។
មុនពេលកើតហេតុរថយន្តនោះបើកបរពីត្បូងមកតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងខណ្ឌដូនពេញ លុះមកដល់កែងផ្លូវហ្សាលដឺហ្គោល បុកក្បាលនាគទ្រូងផ្លូវក្រឡាប់ផ្ងារជើងចូលមកខាងខណ្ឌ៧មករា។
ក្រោយកើតហេតុអ្នកបើកបរលូនចេញពីរថយន្តរបស់ខ្លួនរួចជិះម៉ូតូគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ ទោះបីជាយ៉ាងណា រថយន្តបង្កហេតុ ត្រូវសមត្ថកិច្ចស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីម្ចាស់រថយន្តចូលខ្លួនដោះស្រាយតាមច្បាប់៕

d_n dan lhjn

Comments

loading...
SHARE