SHARE

ឧត្តរមានជ័យ៖ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្លូវបែកជាបួនលើផ្លូវជាតិលេខ៥៦ ស្ថិតក្នុងភូមដូនកែន សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ជនរងគ្រោះមានឈ្មោះ យៀត ផា ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិអូព្រាល សង្កាត់បុស្បូវ ក្រុងសំរោង រងរបួសធ្ងន់ បើកបរម៉ូតូម៉ាក សង់សេរី ឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1G 2608។ ត្រូវបានរថយន្តម៉ាកកាមរីបាឡែនពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កោះកុង 2A 0952 (តាក់ស៊ី) បើកបរដោយឈ្មោះ ទៀង សុខុម ភេទប្រុស បុកពីខាងក្រោយ បើកទ្វារថយន្តរត់គេចខ្លួនបាត់។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅដល់ បានទូរស័ព្ទហៅឡានពេទ្យ ដើម្បីយកជនរងគ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែករថយន្ត និងម៉ូតូយកមករក្សាទុករង់ ចាំការដោះស្រាយនៅអធិការដ្ឋាននគរបាលក្រុងសំរោង ជាក្រោយ៕

neary khmer cambodia news

Credit : Ny Savuth

Comments

loading...