SHARE

តើអ្នកឈឺទេ នៅពេលនោម? វេជ្ជបណ្ឌិតបានហៅវាថា ជាជំងឺនោមទាស់ ខណៈដែលអ្នកផ្សេងមានអារម្មណ៍ឈឺចាប់ និងក្រហាយជាខ្លាំងនៅពេលនោម។

ភាគច្រើន នោមទាស់ គឺដោយសារតែឆ្លងមេរោគ។ ហើយវាក៏អាចបណ្ដាលមកពីគ្រួសក្នុងផ្លោកនោម ឬតម្រងនោមផងដែរ។ ចំពោះបុរស រលាកក្រពេញប្រូស្ដាត អាចបណ្ដាលឱ្យនោមទាស់ដូចគ្នា ខណៈដែលស្ដ្រីអាចបណ្ដាលមកពីឆ្លងមេរោគ។ មានការព្យាបាល និងលេបថ្នាំមួយចំនួន ក៏អាចបណ្ដាលឱ្យនោមទាស់ផងដែរ។160428110532_prostata_640x360_thinkstock_nocredit

និយាយដល់ការរលាក វាអាចបណ្ដាលឱ្យអ្នកនោមទៅឈឺក្រហាយ ដោយសារតែផលិតផលថែប្រដាប់ភេទអ្នកប្រើ។ សារធាតុគីមីមានក្នុងសាប៊ូម្សៅ សាប៊ូដុសលាងសម្អាត ទឹកអប់ និងរបស់ផ្សេងទៀតក៏ធ្វើឱ្យរលាក និងនោមទាស់ដែរ។

ប្រសិនបើអ្នកមានអារម្មណ៍ឈឺ ឬក្រហាយ កុំទាន់អាលភ័យអានអត្ថបទបន្តខាងក្រោមនេះ។painful-urination

* រលាកធម្មតា ៖ ទើបទិញផលិតផលថែប្រដាប់ភេទ? បន្ទាប់មកអ្នកនឹងមានអារម្មណ៍ក្រហាយ ឬឈឺនៅពេលនោម។ ដើម្បីចង់ដឹងថាវាមកពីផលិតផលដែលអ្នកទិញឬអត់ សាកល្បងឈប់ប្រើសិន។

* ទឹកនោមឆ្លងមេរោគ ៖ ពេលខ្លះ បាក់តេរីអាចតោងតាមប្រព័ន្ធបង្ហូរនោមបាន នាំឱ្យនោមឆ្លងមេរោគក្នុងទឹកនោម និងនោមទាស់។

loading...

* ទ្វារមាសឆ្លងមេរោគ ៖ ចំពោះស្រ្តី ការឆ្លងមេរោគលើប្រដាប់ភេទ អាចបណ្ដាលឱ្យក្រហាយ និងឈឺចាប់ នៅពេលនោម។ ចង់ដឹងថាប្រដាប់ភេទឆ្លងមេរោគ ឬអត់ អ្នកគ្រាន់តែមើលពណ៌ទឹកនោម និងក្លិនផ្លាស់ប្ដូរឬទេ គឺជាការស្រេច។

* ក្រពេញប្រូស្ដាតឡើងធំ ៖ ចំពោះបុរស នោមទាស់អាចបណ្ដាលមកពីក្រពេញប្រូស្ដាតឡើងធំ។

* គ្រួសក្នុងប្លោក ឬតម្រងនោម ៖ វត្តមានគ្រួសក្នុងតម្រងនោម ឬប្លោក ធ្វើឱ្យឈឺ ឬមិនស្រួលនៅពេលនោម។

* តម្រងនោមឆ្លងមេរោគ ៖ មេរោគក្នុងតម្រងនោម គឺធ្វើឱ្យមានបញ្ហាធំ ហើយវាដោយសារតែប្លោកនោមឆ្លងមេរោគ។

* ហើយចុងក្រោយ គឺឆ្លងមេរោគតាមរយៈរួមភេទ៕213

Comments

loading...
SHARE