SHARE

ភ្នំពេញ៖ ពេលថ្មីៗនេះដោយមានការរិះគន់ ពីសំណាក់មហាជនមួយចំនួនមកលើក្រុមកំប្លែង CTN ដែលមាននាយ ពាក់មី ជាមេក្រុម និងដឹកនាំដោយ លោកតាវិចទ័រ ដោយពេលនេះលោក ចែម ចាន់ដារ៉ា ហៅនាយ ពាក់មី បានចេញមុខបកស្រាយទាក់ទងបញ្ហា ដែលមហាជនមួយចំនួនថា ការកំប្លែងរបស់ក្រុមខ្លួនបានឌឺ ដល់លោក K01។

លោកពែកមីបានរៀបរាប់ថា ការលេងកំប្លែងនៅស្ថានីយទូរទស្សន៍ស៊ីធីអិន ក្នុងកម្មវិធីរាត្រីកម្សាន្តនៅលើកនោះ គឺគ្មានបំណងឌឺដង ផ្លែផ្កា ឬប្រើការប្រមាថមើលងាយត្រង់ចំណុចណាមួយទៅដល់អ្នកធ្វើការងារសង្គមលោក K01 នោះឡើយ ប៉ុន្តែគ្រាន់តែចង់បង្ហាញពីការជិះបញ្រ្ចាសផ្លូវរបស់អ្នក បើកបរមួយចំនួនតូចតែប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ លោកពាក់មីក៏បានបង្ហាញវីដេអូខ្លះៗ ក្នុងសកម្មភាពលេងកំប្លែងនោះផងដែរ ហើយបញ្ជាក់ថា ធម្មតាការលេងកំប្លែងត្រូវមានពាក្យស៊កសៀតខ្លះៗហើយ និងប្រាប់ទៀតថាលោកគ្មានអ្វី ត្រូវទាស់ខុសជាមួយនឹងលោក K01នោះឡើយ៕

សូមទស្សនាវីដេអូ

hqdefault

 

Comments

loading...
SHARE