SHARE

តើប្រិយមិត្តធ្លាប់មានបញ្ហាដែលពិបាកចិត្ត ហើយពិបាកនឹងដោះស្រាយដែររឺទេ? យើងជឿថា បញ្ហានេះ អ្នកណាៗក៏ធ្លាប់ជួបប្រទះដែរ ហើយក៏គ្មាននរណាម្នាក់ ចង់ជួបប្រទះ នឹងការដែលពិបាកចិត្ត នេះដែរ តែបើជួបប្រទះហើយ ក៏ចង់រកវិធីណាមួយ មកដោះស្រាយ នូវទុកវិបត្តិនេះផងដែរ។ សំរាប់ថ្ងៃនេះវិញ យើងនឹងលើកយក វិធីដ៏ងាយស្រួល ចំនួន ៥ចំណុច សំខាន់ៗ មកចែកជូនប្រិយមិត្ត ដើម្បីជា ជំនួយដល់ប្រិយមិត្ត ដែលកំពុងមានបញ្ហាពិបាកចិត្ត។Motivation (1)

១ គ្រប់គ្រងការដកដង្ហើមអោយវែងៗ៖ ពេលខ្លះ យើងប្រហែលជាគិតថា បញ្ហាគឺមកពីខួរក្បាល ប៉ុន្តែការពិតពេលខ្លះ យើងបាន មើល រំលងនៅចំនុចសំខាន់មួយ គឺការគ្រប់គ្រងលើការដកដង្ហើមរបស់យើង បើសិនជាអាច ពេលដែលអ្នកមានអារម្មណ៏ថាធុញធប់ រឺ មានអារម្មណ៏ថាពិបាកចិត្ត ចូរអ្នកងាកមកសាកល្បង ធ្វើការសំរួល ផ្លូវដង្ហើមរបស់យើងម្តងទៅមើល? អ្នកនឹងទទួលបានលទ្ធផលគួរជាទីពេញចិត្ត។8759ff8d6c89ccb705b41e64f9864db8-content_medium

២ ងើបក្បាលឡើងលើ៖ ក្នុងកាលៈទេសៈណាក៏ដោយ អ្នកមិនអាចអោយក្បាលរបស់អ្នកអោនចុះក្រោមបានទេ ព្រោះថាអាចធ្វើអោយអ្នកស្មុគស្មាញ នឹង កាន់តែឈឺក្បាលថែមទៀត ដូច្នេះហើយ អ្នកត្រូវព្យាយាមងើបក្បាលឡើង ដើរបើកស្មា នឹងខំតាំងខ្លួន ជាមនុស្សមានជំនឿចិត្ត លើខ្លួនឯង ថាយើង ពិតជាអាចធ្វើបាន។hqdefault

៣ ការលំហែកាយ៖ នេះជាចំនុចសំខាន់បំផុត ដែលមិនអាចមើលរំលងបាន បើសិនជាយើងមានបញ្ហា ហើយយើងព្យាយាមសំងំនៅផ្ទះ មិនព្រមចេញទៅណា នោះនឹងធ្វើអោយអ្នក កាន់តែគិតផ្តេសផ្តាស ដូច្នេះហើយចំនុចនេះ គឺយើងមិនអាចមើលរំលងបាន ជាដាច់ខាត។2014-12-30-nastroeniyadevushkaulybka5311-thumb

៤ ចាប់ផ្តើមថ្ងៃថ្មីជាមួយគំនិតល្អៗ៖ ពេលដែលអ្នកមានបញ្ហាពិបាកចិត្ត អ្នកគួរតែព្យាយាមចូលគេងអោយបានលឿន ហើយពេលដែលអ្នកភ្ញាក់ឡើង ចូរអ្នកព្យាយាមគិតតែអ្វីដែលល្អៗ ជៀសវាងអោយបាន នូវអ្វីដែលអាចធ្វើអោយប៉ះពាល់ដល់អារម្មណ៏អ្នក ។Enhance-Motivation-eLearning

៥ ការនិយាយចេញមកពីចិត្ត៖ មនុស្សយើង នៅពេលដែលពិបាកចិត្ត គឺត្រូវការមនុស្សម្នាក់ ដែលអាចចែករំលែកទុក្ខវិបាកយើងបាន ទោះបីជាអ្នកពិបាក ទុកចិត្តបានក៏ដោយ អ្នកគួរតែនិយាយវាចេញមក ទោះបីនិយាយជាមួយកញ្ចក់ រឺជាមួយសត្វចិញ្ចឹមរបស់យើងក៏ដោយ អោយតែការពិបាកចិត្តនោះ ត្រូវបាននិយាយចេញមក ហើយវានឹងអាចជាផ្នែកមួយ ដែលអាចជួយដល់អ្នកខ្លាំង ផងដែរ។motivation

Comments

loading...
SHARE