SHARE

ទឹកសណ្តែកគឺជាភេសជ្ជៈធម្មជាតិមួយដែលមានការពេញនិយមយ៉ាងខ្លាំងដោយសារវាមានរសជាតិឈ្ងុយឆ្ងាញ់។ អ្នកស្រាវជ្រាវក៏បានរកឃើញដែរថា ក្រៅពីរសជាតិឈ្ងុយឆ្ងាញ់ ទឹកសណ្តែកក៏មានអត្ថប្រយោជន៍យ៉ាងច្រើន ដល់សុខភាពរបស់មនុស្សទៀតផង។

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់ៗនៃទឹកសណ្តែក៖ 

• បង្ការមហារីកក្រពេញប្រូស្តាត

សារជាតិ Phytoestrogen ដែលមាននៅក្នុងទឹកសណ្តែកគឺជាសារជាតិមួយដែលអាចរារាំងខ្លួនប្រាណបុរសពីការផលិតអ័រម៉ូនតេស្តូស្តេរ៉ូន។ ការថយចុះនៃកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនអាចជួយកាត់បន្ថយហានិភ័យ នៃជំងឺមហារីកក្រពេញប្រូស្តាត។

• ជួយដល់ការបញ្ចុះទម្ងន់

ទឹកសណ្តែកមានជាតិស្ករតិចតួចណាស់ ដោយទឹកសណ្តែកមួយកែវផ្ទុកជាតិស្ករប្រហែល ៧ក្រាមប៉ុណ្ណោះ។ លើសពីនេះទៅទៀត អាស៊ីត Monounsaturated ដែលមាននៅក្នុងទឹកសណ្តែកក៏អាចជួយទប់ស្កាត់ការស្រូបយកជាតិខ្លាញ់ទៅក្នុងពោះវៀនរបស់អ្នកទៀតផង។


ជួយដល់ការបញ្ចុះទម្ងន់

• បង្ការជំងឺពុកឆ្អឹង

ទឹកសណ្តែកពោរពេញទៅដោយកំហាប់ isoflavones យ៉ាងច្រើន។ ការស្រាវជ្រាវបានរកឃើញថា កំហាប់ isoflavones អាចធ្វើឲ្យឆ្អឹងមានសុខភាពល្អប្រសើរបាន ព្រោះប្រូតេអ៊ីននៅក្នុងសណ្តែកសៀងមានកម្រិតអាស៊ីដអាមីណូដែលសារជាតិផ្ទុកស្ពាន់ធ័រតិចជាងប្រូតេអ៊ីនដែលនៅក្នុងសាច់សត្វ។


បង្ការជំងឺពុកឆ្អឹង

• ជួយដល់សុខភាពបេះដូង

ប្រូតេអ៊ីននៅក្នុងទឹកសណ្តែកមានអត្ថប្រយោជន៍សម្រាប់សុខភាពបេះដូងដោយសារវាអាចជួយកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ (LDL) នៅក្នុងខ្លួនប្រាណរបស់មនុស្ស។ ការសិក្សាបានបង្ហាញថា ការទទួលទានសណ្តែកសៀង ២៥ក្រាមក្នុងមួយថ្ងៃអាចកាត់បន្ថយកូឡេស្តេរ៉ូនៅក្នុងឈាមពី ១៥ភាគរយទៅ ២០ភាគរយដែលនឹងជួយកាត់បន្ថយភាគរយនៃការកើតជំងឺបេះដូង។


ជួយដល់សុខភាពបេះដូង

• ការពារអ្នកពីជំងឺភ្នែកឡើងបាយ

loading...

ការស្រាវជ្រាវជាច្រើនបានបង្ហាញថា សារជាតិ Isoflavone genistein នៅក្នុងទឹកសណ្តែកអាចជួយការពារភ្នែករបស់អ្នកពីកាំរស្មីអ៊ិចដែលបង្កឲ្យមានជំងឺភ្នែកឡើងបាយបាន។


ការពារអ្នកពីជំងឺភ្នែកឡើងបាយ

• ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញថា ទឹកសណ្តែកមានប្រយោជន៍យ៉ាងច្រើនសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ទឹកសណ្តែកគឺជារបបអាហារដ៏ល្អមួយដែលអាចធ្វើឲ្យអ្នកជំងឺទឹកនោមផ្អែមមានសុខភាពល្អបានដោយសារទឹកសណ្តែកមានសន្ទស្សន៍ Glycemic ទាប។


ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម

• កាត់បន្ថយភាគរយក្នុងកើតជំងឺមហារីកសុដន់

ការស្រាវជ្រាវជាច្រើនបានរកឃើញថា ស្ត្រីដែលបានទទួលទានទឹកសណ្តែកមានភាគរយក្នុងការកើតជំងឺមហារីកសុដន់ទាបជាងស្ត្រីដែលមិនបានទទួលទានទឹកសណ្តែក។

• ពង្រឹងសុខភាពសសៃឈាម

សមាសធាតុជាច្រើនដែលមាននៅក្នុងទឹកសណ្តែករួមមាន អូមេហ្គា 3 និងអូមេហ្គា 6 អាចជួយការពារសរសៃឈាមរបស់អ្នកពីការកើតដំបៅដែលបង្កឡើងដោយរ៉ាឌីកាល់និងកូឡេស្តេរ៉ុល។

• ជួយដល់សុខភាពផ្លូវចិត្ត

ការទទួលទានទឹកសណ្តែកក៏មានប្រយោជន៍ដល់សុខភាពផ្លូវចិត្តរបស់អ្នកផងដែរដោយសារវាមានផ្ទុកនូវសារជាតិមួយចំនួនដូចជា ម៉ាញ៉េស្យូម វីតាមីន B និងវីតាមីន D ៕


ជួយដល់សុខភាពផ្លូវចិត្ត

Comments

loading...
SHARE