SHARE

ការក្អកនិងឈឺបំពង់កពិត ជាមានបញ្ហាខ្លាំង ចំពោះសុខភាពមនុស្ស រាល់គ្នាដែលធ្វើ ឲ្យពិបាកទទួលទាន អាហារនិយាយស្តី មិនបានច្រើនផងដែរ។

ថ្ងៃនេះខ្មែរឡូត សូមរៀបរាប់អំពី វិធីសាស្រ្តចំពោះ ថាគួរធ្វើបែបណា ដើម្បីឲ្យធូស្រាល និងមានភាពជាសះស្បើយ នៅពេលដែលមាន អាការៈក្អកនិង ឈឺបំពង់កផងដែរ។ ដោយត្រូវតម នៅអាហាររបៀប ណាខ្លះក៏ដូចជា ត្រូវបរិភោគអាហារបែបណា ដើម្បីឲ្យការឈឺបំពង់ក មានភាពធូស្បើយ ថែមទៀតផង។ ជាពិសេសគឺ សកម្មភាពផ្ទាល់ ដែលគួរធ្វើរឺមិន ធ្វើនៅពេលមាន បញ្ហាឈឺបំពង់ក ផងដែរ។ ដោយយើងសូមយកនូវ វិធីសាស្រ្ត ១០ ចំនុចមកបង្ហាញ ជូនប្រិយមិត្តដូចខាងក្រោម៖

152963970_wide

១. ត្រូវយក spray សំរាប់បាញ់បំបាត់ ក្អកនិងឈឺកនិងកាត់បន្ថយស្លេះ ដើម្បីកុំឲ្យមានអាការៈ ណែននិងឈឺបំពង់កផងដែរ។

២. ត្រូវទៅមន្ទីពេទ្យ ឬឱសថស្ថានដើម្បី ទៅឲ្យវេជ្ជបណ្ឌិត ពិនិត្យនិងចេញ វេជ្ជបញ្ជាក្នុងការ ឲ្យប្រើប្រាស់ថ្នាំ។

៣. ពេលក្អករឺកណ្តាស់ សូមយកដៃខ្ទប់មាត់ របស់ខ្លួនឲ្យជិត ដើម្បីកុំឲ្យឆ្លងទៅ អ្នកដទៃ និងកុំនិយាយច្រើន ពេកនៅពេលដែល ឈឺបំពង់កដោយ ធ្វើការសំរាក ឲ្យបានច្រើនវិញ។

loading...

៤. ពេលងូតទឹកត្រូវងូតទឹកក្តៅដើម្បី កាត់បន្ថយនៅកំដៅ និងវីរុស ដែលមាននៅក្នុងបំពង់ក។ ព្រោះពេលដែលឈឺ បំពង់ក មានកំដៅកើន ឡើងខ្លាំង។

៥. ពិសារទឹកក្តៅអ៊ុញៗឲ្យ បានច្រើនដើម្បី កាត់បន្ថយកំដៅ នៅក្នុងបំពង់ក ជាពិសេសអាច ជួយឲ្យសភាព ឈឺកមានភាពធូស្រាល ផងដែរ។ ប៉ុន្តែចំពោះទឺកកក និងទឹកក្តៅខ្លាំងពេក ហាមទទួលទាន។

៦. កុំទទួលទានភេសជ្ជៈ កូកាកូឡា សូដានិងទឹកក្រូច ផ្សេងៗដែលត្រជាក់ ព្រោះវាអាចបណ្តាល ឲ្យឈឺនិងរលាកបំពង់ក។

៧. បរិភោគស៊ុបក្តៅៗ ឲ្យបានច្រើនដើម្បី ធ្វើឲ្យបំពង់កបាត់ នៅភាពស្អិតស្លេះនិងឈឺផងដែរ។

៨. ពេលឈឺបំពង់ក ភ្លាមៗសូមធ្វើការ ខ្ពុលទឹកអំបិលឲ្យ បានញឹកញាប់ ដើម្បីកាត់បន្ថយ នៃការក្អកឡើងស្លេះ ដែលមាននៅក្នុង បំពង់ក។

៩. កុំទទួលទាននៅ អាហារដែលមានជាតិ ផ្អែមខ្លាំងមានដូចជា cake និង ការ៉េម ផងដែរ។

១០. ធ្វើការទទួលទាន ទឹកឃ្មុំលាយជាមួយ ក្រូចឆ្មា និងទឹកក្តៅអ៊ុញៗ ឲ្យបានមួយថ្ងៃ ២ ដងជួយបំបាត់ នៅការឡើងស្លេក និងអាការៈក្អកនិងឈឺក ថែមទៀតផង។

Sore throat of a men. Touching the neck. Red dot.
Sore throat of a men. Touching the neck. Red dot.

ob_cc23c7_mal-de-gorge-amygdale

Comments

loading...