SHARE

ភ្នំពេញ៖ តម្រូវការនិងវិធីស្វែងរកប្រាក់កម្ចីទិញផ្ទះដំបូងវាមានភាពខុសៗគ្នានៅពេលនិយាយអំពីនិតិវិធីនៃការស្នើប្រាក់កម្ចីទិញផ្ទះលើកដំបូងគឺវាមានភាពស្មុគស្មាញ។

ជាមួយនឹងធនាគារពាណិជ្ជជាង៣៥ស្ថាប័ន ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា អ្នកត្រូវការពេលវេលាដើម្បីស្វែងរកឥណទានទិញផ្ទះដ៏ល្អបំផុត។ មុននឹងសម្រេចចិត្តខ្ចីប្រាក់ពីធនាគារណាមួយ អ្នកត្រូវតែដឹងពីគន្លឹះសំខាន់ៗមួយចំនួន ដើម្បីជៀសវាងការខកចិត្តណាមួយនៅពេលអនាគត។

6 (1)

ដែនកំណត់នៃឥណទាន៖

ទំហំនៃប្រាក់កម្ចីគឺអាស្រ័យលើចំនួនទឹកប្រាក់ដែលអ្នកអាចរកបាន និងសមត្ថភាពរបស់អ្នកក្នុងការសងប្រាក់ត្រលប់ទៅវិញ។

ដែនកំណត់ប្រាក់កម្ចីអាចប្រែប្រួលទៅតាមលក្ខខណ្ឌ៖

loading...

ជាធម្មតាធនាគារអនុញ្ញាតឱ្យអ្នកខ្ចីត្រឹមតែ៧០ភាគរយនៃតម្លៃអចលនទ្រព្យសរុបប៉ុណ្ណោះ។ ដោយអាស្រ័យលើស្ថានភាពហិរញ្ញវត្ថុ និងសមត្ថភាពហិរញ្ញវត្ថុដែលលោកអ្នកអាចសងត្រលប់ទៅវិញហើយស្ថាប័នប្រាក់កម្ចីផ្សេងគ្នានឹងអាចផ្តល់ឱ្យអ្នកនូវកញ្ចប់ឥណទានផ្សេងៗគ្នាផងដែរ។

ឯកសារច្បាប់៖

មុនពេលដាក់ពាក្យសុំកម្ចីទិញផ្ទះដំបូងអ្នកត្រូវពិនិត្យមើលឯកសារ និងព័ត៌មានដែលអ្នកត្រូវការដើម្បីត្រៀមរៀបចំឲ្យបានរួចជាស្រេចមុននឹងដាក់ពាក្យស្នើសុំប្រាក់កម្ចី។

ដើម្បីទទួលបានការអនុម័តកម្ចីទិញផ្ទះពីធនាគារអ្នកត្រូវមានឯកសារផ្នែកច្បាប់ដូចជា៖

ទ្រព្យធានាដែលមានតម្លៃស្មើនឹងតម្លៃប្រាក់កម្ចី លិខិតបញ្ជាក់ប្រាក់បៀវត្សរ៍ និងអត្តសញ្ញាណប័ណ្ណដែលមានសុពលភាព និងព័ត៌មានរបស់អ្នកធានារបស់អ្នកឲ្យបានគ្រប់គ្រាន់។

ពេលខ្លះធនាគាមិនទាមទារអ្នកធានានោះទេប្រសិនបើធនាគាររកឃើញថាអ្នកមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទូទាត់សងប្រាក់កម្ចីនេះដោយខ្លួនឯងផ្ទាល់ធនាគារនឹងពិចារណាធនធានទ្រព្យធានា និងវត្ថុបញ្ជាក់ផ្សេងៗទៀតដែលអាចបង្ហាញពីសមត្ថភាពរបស់លោកអ្នកក្នុងការសង់ប្រាក់ត្រលប់មកវិញ។

6

រយៈពេលសងប្រាក់កម្ចី៖

ការប្រែប្រួលនៃរយៈពេលប្រាក់កម្ចី និងអត្រាការប្រាក់នឹងជះឥទ្ធិពលដល់ចំនួនទឹកប្រាក់ដែលលោកអ្នកត្រូវសងត្រលប់។

ជាទូទៅធនាគារផ្តល់ជូននូវជម្រើសនៃការទូទាត់សងប្រាក់តាម៣ជម្រើស៖

ជម្រើសទី១ ការទូទាត់តែការប្រាក់មុនក្នុងរយៈពេល៣ខែ ជម្រើសទី២ ការទូទាត់ការ ប្រាក់ជាមួយប្រាក់ដើមថេរ និងជម្រើសទី៣ ការទូទាត់ការប្រាក់ជាមួយប្រាក់ដើមប្រែប្រួល។

រយៈពេលនៃការសងប្រាក់កម្ចីអាចមានរហូតដល់២០ឆ្នាំ អាស្រ័យលើកិច្ចព្រមព្រៀងរបស់អ្នកជាមួយធនាគារ។ ប៉ុន្តែប្រសិនបើអ្នកចង់ផ្លាស់ប្តូរជម្រើសនៃការបង់ប្រាក់របស់អ្នកដោយបង់ផ្តាច់មុនកាលកំណត់នៃរយៈពេលដែលបានព្រមព្រៀងនោះអ្នកនឹងត្រូវពិន័យជាប្រាក់ចំនួនប្រមាណ៣ភាគរយនៃប្រាក់បំណុលដែលនៅសល់ដូច្នេះត្រូវប្រុងប្រយ័ត្ន ថាតើអ្នកយល់ច្បាស់អំពីជម្រើសនីមួយៗមុនពេលអ្នកយល់ព្រមទទួលយកលក្ខខណ្ឌណាមួយហើយឬនៅ!

ដំណើរនៃការផ្តល់កច្ចី៖

ដំណើរការនៃការដាក់ពាក្យស្នើប្រាក់កម្ចីអាចចំណាយពេលយូរ ហើយតម្រូវឲ្យមានឯកសារពាក់ ព័ន្ធ និងឯកសារគាំទ្រពាក់ព័ន្ធជាច្រើននឹងលទ្ធភាពសងប្រាក់ត្រលប់មកវិញ។ នៅពេលដែល អ្នកស្នើសុំប្រាក់កម្ចីទិញផ្ទះដំបូងធនាគារនឹងធ្វើការត្រួតពិនិត្យពីលទ្ធភាពសងរបស់អ្នកជាមុនសិនបន្ទាប់ពីរកឃើញថាអ្នកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសងត្រលប់មកវិញហើយ អ្នកត្រូវគិតអំពីប្រាក់លក្ខខណ្ឌប្រាក់កម្ចី និងអត្រាការប្រាក់ដែលសាកសមនឹងអ្នកបំផុត (លក្ខន្តិករបស់ធនាគារ)។

a3

បន្ទាប់ពីការដាក់ពាក្យស្នើសុំកម្ចីត្រូវបានដាក់ទៅធនាគារការដូចនេះដំណើរការប្រាក់កម្ចីបានចាប់ផ្តើម។ ឯកសារស្នើសុំត្រូវបានផ្ញើចេញសម្រាប់ការអនុម័តប្រាក់កម្ចី ហើយនៅពេលដែលប្រាក់ត្រូវបានអនុម័តរួចរាល់ឯកសារត្រូវបានផ្ទេរទៅផ្នែកបិទបញ្ជី និងកន្លែងកាន់ប្រាក់កម្ចី ហើយអ្នកខ្ចីនឹងត្រូវចុះហត្ថលេខាលើឯកសារកម្ចី ។

រយៈពេលនៃដំណើរការកម្ចីអាចមានរយៈពេលខ្លី ឬវែង អាស្រ័យល់អ្នកខ្ចីប្រាក់តើពួកគាត់ប្រើប្រាស់ប្លង់រឹង ឬប្លង់ទន់ ។ និយាយជារួមនៅពេលអ្នកមានស្រាប់នូវទ្រព្យធានាប្លង់រឹងនោះប្រតិបត្តិការនៃដំណើរការប្រាក់កម្ចីត្រូវចំណាយរយៈពេលខ្លីជាងការប្រើប្រាស់ប័ណ្ណកម្មសិទ្ធិ ដែលអ្នកចង់ទិញដាក់ជាទ្រព្យធានា។ ដោយសារតែប្រសិនបើប្រើប្រាស់ផ្ទះដែលកំពុងទិញជាទ្រព្យបញ្ចាំនោះត្រូវចំណាយ ពេលមួយចំនួនរង់ចាំការផ្ទេរកម្មសិទ្ធិទាំងមូលទៅម្ចាស់ថ្មីនៅការិយាល័យសុរិយោដីដែលអាចចំណាយពេលរហូតដល់១៤សប្តាហ៍ ៕

ប្រភព៖ Business Cambodia

Comments

loading...