SHARE

ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការព្រមានជាយូរមកហើយ ថាមនុស្សគ្រប់គ្នាត្រូវការគេងយ៉ាងហោចណាស់ ឲ្យបាន៨ម៉ោងក្នុងមួយថ្ងៃ ដើម្បីការពារកុំឱ្យមានការខូចខាតផ្នែកខាងមុខនៃសំណុំខួរក្បាល ដែលមានតួនាទីសម្រាប់ធ្វើការចងចាំ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានដេលីម៉ែល បានចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៨ វិច្ឆិកា ២០១៦។18601-sleepy

ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈការសិក្សាថ្មីរបស់សាកលវិទ្យាល័យវេជ្ជសាស្រ្ត Zurich បានបង្ហាញឲ្យដឹងថា ការគេងមិនគ្រប់គ្រាន់គឺអាចបំផ្លាញគ្រប់ផ្នែកទាំងអស់ នៃខួរក្បាលរបស់កុមារដែលកំពុងអភិវឌ្ឍន៍។

ជាពិសេស តាមរយៈការរកឃើញថ្មីនេះ ក៏បានបង្ហាញទៀតដែរថា ការខូចខាតសំខាន់បំផុតនោះ គឺស្ថិតនៅផ្នែកខាងក្រោយ នៃសំណុំខួរក្បាល ដែលជាផ្នែកមួយមានតួនាទី សម្រាប់ការធ្វើចលនា និងការវែកញែកហេតុផល និងការយកចិត្តទុកដាក់ជាដើម។

លើសពីនេះទៅទៀតនោះ ដំណើរការនៃការគេង អាចត្រូវបានធ្វើឡើង នៅក្នុងខួរក្បាល ភ្ជាប់ជាមួយនឹងកុមារភាព វាអាចប៉ះពាល់ដល់ការលូតលាស់ របស់ខួរក្បាលបាន។ ដូច្នេះហើយ ការគេងឲ្យបានច្រើន គឺជាតម្រូវការសំខាន់ សម្រាប់ខួរក្បាល ផ្នែកខាងក្រោយរបស់កុមារ។ ដោយសារការរកឃើញថ្មី ហាក់យឺតពេលបន្តិច ដូច្នេះហើយទាំងកុមារ និងយុវវ័យ ត្រូវការពេលវេលាគេង បន្ថែមឲ្យបានច្រើន ដើម្បីឲ្យខួរក្បាលអាចដំណើរការ បានល្អប្រសើរឡើងវិញ។56570534_XS

ក្នុងនោះផងដែរ តាមរយៈការស្រាវជ្រាវ ទៅលើក្មេងមួយក្រុមចំនួន ១៣នាក់ ដែលមានអាយុចន្លោះពី ៥ឆ្នាំ និង១២ឆ្នាំ បានបង្ហាញថា ផលប៉ះពាល់នៃការគេងមិនគ្រប់គ្រាន់ មានចំនួន ៥០ភាគរយ។ ជាលទ្ធផល បានបង្ហាញថា ការគេងមិនគ្រប់គ្រាន់ ធ្វើឲ្យដំណើរការខួរក្បាលចុះខ្សោយ ជាពិសេសខួរក្បាលផ្នែកខាងក្រោយ និងកញ្ចឹង.ក។

វាអាចទៅរួចដែលផលប៉ះពាល់ ស្ថិតក្នុងរយៈពេលជាបណ្តោះអាសន្ន ហើយកើតឡើងតែក្នុងពេល វេលាសំខាន់ នៅពេលដែលខួរក្បាលកំពុងស្ថិតក្នុងការលូតលាស់។ ប៉ុន្តែសម្រាប់ពេលនេះ លទ្ធផលការស្រាវជ្រាវ បានណែនាំឲ្យដឹងថា ការចូលគេយប់ជ្រៅ ឬមិនគ្រប់គ្រាន់ អាចមានផលប៉ះពាល់ផ្សេងៗ ទៅលើខួរក្បាលរបស់កុមារ ច្រើនជាងវ័យជំទង់៕bailler

Comments

loading...
SHARE