SHARE

«ម្លិះ» គឺជាប្រភេទផ្កាមួយបែបដែលជាទីពេញចិត្តរបស់មនុស្សជាច្រើន ព្រោះតែក្លិនក្រអូបរបស់ខ្លួន។ ម្លិះក៏ជាផ្កាប្រកបទៅដោយគុណតម្លៃខាងការគោរពបូជាផងដែរ ដោយភាគច្រើនគេតែងនិយមយកទៅថ្វាយព្រះ នៅតាមទីវត្តអារាមនានាជាដើម។


ម្លិះជាផ្កា ដែលគេតែងនិយមយកទៅថ្វាយព្រះនៅតាមវត្តអារាមនានា

ក្រៅពីនេះវាក៏នៅផ្តល់គុណសម្បតិ្តជាច្រើនសម្រាប់ជំនួយដល់សុខភាពរាងកាយទៀតផង តាំងពីឫស ស្លឹក និងផ្កា គឺសុទ្ធតែមានអត្ថប្រយោជន៍ទាំងអស់។

មកមើលបន្តិចទៅមើលថា តើវាមានគុណសម្បតិ្តល្អៗដូចម្តេចខ្លះ?

• ផ្កាម្លិះ៖ មានក្លិនក្រអូបឈ្ងុយ ជួយធ្វើឱ្យចិត្តស្ងប់ និងបានធូរស្បើយពីភាពតានតឹងគ្រប់ពេលដែលបានស្រង់ក្លិនវា។ រីឯមនុស្សសម័យមុនវិញ ក៏តែងយកផ្កាម្លិះមកដាក់ក្នុងទឹកទទួលទាន ឬក្នុងទឹកងូត ឬដាក់ចូលទៅក្នុងអាហារមាននំ ឬបង្អែមផ្សេងៗជាដើមផង ព្រោះជួយធ្វើឱ្យអារម្មណ៍ស្រស់ថ្លា និងមានក្លិនក្រអូបគួរឱ្យចង់ទទួលទាន។

ប្រសិនបើយកផ្កាវាមកដាំផឹកក្តៅៗក៏អាចព្យាបាលការលើសឈាម បំបាត់ជំងឺផ្តាសាយ រាគមួល ឈឺពោះ កាត់បន្ថយសម្ពាធឈាមបានផងដែរ។

វិធីធ្វើ៖ យកផ្កាម្លិះមួយក្តាប់ដៃ ឬ១.៥ ទៅ ៣ ក្រាម ដាំទឹកឱ្យពុះ ទទួលទានព្រឹក-ល្ងាច ហើយទឹកផ្កាម្លិះដែលដាំឆ្អិនក៏អាចប្រើលាងភ្នែកដែលមានបញ្ហា ដូចជាភ្នែកអាប់សែ ភ្នែកក្រហម និងភ្នែកឈឺបានផងដែរ។

loading...

ក្រៅពីនេះក៏អាចយកផ្កាម្លិះស្រស់មកបុកឱ្យល្អិតដើម្បីព្យាបាលមុខរបួស អាប់សែ កន្ទួល បំបាត់ជាតិពុល និងសត្វល្អិត ឬខាំ បញ្ឈប់ការហូរទឹកដោះ ជួយបំបាត់ការឈឺក្បាល ជួយបន្ថយវិលមុខ កែផ្តាសាយ ក្តៅខ្លួន បានយ៉ាងល្អ។


ផ្កាម្លិះ

ស្លឹកម្លិះ៖ មានលក្ខណៈជាឱសថអាចជួយព្យាបាលឈឺពោះ ហើបពោះ ដោយយកស្លឹកស្រស់ ៤-៦ក្រាម ដាំទឹកទទួលទានព្រឹក-ល្ងាច។ វាក៏អាចជួយជំរុញទឹកដោះស្ត្រីសម្រាលកូន បម្រុងកែវភ្នែកផងដែរ។ បើយកមកលាយជាមួយប្រេងដូង ក៏អាចជួយព្យាបាលជំងឺពងបែក ដំបៅស្បែក និងរបួសដោយការវះកាត់បានយ៉ាងលឿនទៀតផង។


ស្លឹកផ្កាម្លិះ

ស្លឹកផ្កាម្លិិះ

ឫសម្លិះ៖ ប្រសិនបើយកឫសស្ងួតក្នុងបរិមាណ ១ ទៅ ១.៥ ក្រាមដាំទឹកបរិភោគ នឹងជួយព្យាបាលជំងឺគេងមិនលក់ រលាកទងសួត ចេញឈាមតាមជើងធ្មេញ ជួយជំរុញដល់ការមករដូវ និងអាចប្រើជាថ្នាំព្យាបាលជំងឺហឺត ក្អក ឈឺក្បាលបានផងដែរ។ ឬប្រសិនបើយកមកបុកឱ្យល្អិតដាក់លាយជាមួយស្រា ក៏អាចជួយបំបាត់អាការឈឺធ្មេញ បំបាត់ស្នាម និងបំបាត់ការឈឺចាប់ផងដែរ៕


ដើមផ្កាម្លិះ

ចម្ការផ្កាម្លិះ

Comments

loading...
SHARE