SHARE

ខេត្តបាត់ដំបង ៖ យោងតាមរបាយការណ៍របស់កងរាជអាវុធក្រុងបាត់ដំបងបានឲ្យដឹងថាមានករណីឆក់ខ្សែភ្លើងបណ្តាលឲ្យស្លាប់ក្មេងវ័យ១០ឆ្នាំម្នាក់នៅកន្លែងកើតហេតុ ។

តាមមន្ត្រីជំនាញកងរាជអាវុធហត្ថក្រុងបានបញ្ជាក់ថានៅថ្ងៃទី១៨ មិថុនា ឆ្នាំ២០១៧ វេលាម៉ោង ២០.៣០នាទី នៅត្រង់ចំណុច ក្រុមទី០៤ ភូមិរំចេក១ សង្កាត់រតនៈ ក្រុង/ខេត្តបាត់ដំបង មានករណីក្មេងម្នាក់បានស្លាប់ដោយចរន្តភ្លើងអគ្គីសនីបានឆក់ ។

ខាងសាច់ញាត្តិបានឲ្យដឹងថា នៅមុនពេលមានករណី ឆក់ខ្សែភ្លើងបានកើតឡើងបណ្តាលឲ្យជនរងគ្រោះម្នាក់ឈ្មោះ សាលី រ៉ូនី ភេទប្រុស អាយុ១០ឆ្នាំជាសិស្សមានទីលំនៅចំណុចកើតហេតុខាងលើបានស្លាប់នៅកន្លែងកើតហេតុ ។ ដោយជនរងគ្រោះខាងលើបានឈរតោងទៅនឹងបង្គោលភ្លើងក្នុងខណះពេលឆ្លងចរន្តអគ្គីសនី ជាប់នឹងបង្គោល ភ្លើងនោះ ។

ចំណែកសាកសពខាងលើត្រូវសមត្ថកិច្ចធ្វើការត្រួតពិនិត្យនិងធ្វើកោសលវិច្ច័យបានឲ្យដឹងពិតជាបានស្លាប់ដោយចរន្តភ្លើងឆក់ពិតមែននិងប្រគល់ឲ្យខាងសាច់ញាតិទទួលយកទៅរៀបចំដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

ban d_n

Comments

loading...
SHARE