SHARE

ភ្នំពេញ៖ ក្រោយពីផ្ទុះរឿងរ៉ាវស្នេហាត្រីកោណ ដោយភរិយាដើមរបស់លោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយ ក្រឹម បានដាច់ចិត្តទម្លាយរឿងដ៏ឈឺចាប់ ដែលស្វាមីរបស់ខ្លួនបានលួចលាក់មានស្នេហា ជាមួយនឹងតារាកំប្លែងស្រីរួមក្រុម នាង ព្រលិត ហៅស្រីលាភ។

អ្នកស្រី វ៉ង់ ឡុងមុន្នី ភរិយាដើមរបស់នាយ ក្រឹម ខំទ្រាំយ៉ាងយូរធ្វើមិនដឹងមិនឮ ហើយក៏មិន ចង់ទម្លាយរឿងនេះ ព្រោះខ្លាចស្វាមីត្រូវខូចកេរ្តិ៍ឈ្មោះ ប៉ុន្តែដោយសារតែអត់ទ្រាំលែងបាន ថែមទាំងដឹងថាស្វាមីកំពុងមានកូនជាមួយនឹងភរិយាក្មេង ទៀតនោះ ទើបធ្វើឲ្យអ្នកស្រីដាច់ចិត្តទម្លាយ ព្រមទាំងដាក់ពាក្យបណ្តឹងទៅកាន់តុលាការ ថែមទៀតផង។


នាយ ក្រឹម និងប្រពន្ធដើម
នាយ ក្រឹម និងនាងព្រលិត

យ៉ាងណាមិញ ទាក់ទងនឹងរឿងនេះផងដែរ កូនប្រុសពៅរបស់នាយ ក្រឹម ដែលមានឈ្មោះថា អ៊ូ ដានីញ៉ែល ក៏បានទម្លាយពីអារម្មណ៍ពិតរបស់ខ្លួនថា ថ្វីត្បិតតែខ្លួនធំធាត់ឡើងនៅបរទេស មិនបានរស់នៅជាមួយនឹងឪពុកម្តាយមែន ប៉ុន្តែលោកគោរពនិងអរគុណដល់ឪពុករបស់លោក ដែលធ្វើឲ្យលោកមានជីវិតដល់សព្វថ្ងៃនេះ។

ប៉ុន្តែក្នុងនាមលោកជាកូនប្រុសពៅ លោកទទួលមិនបាន ដែលឪពុករបស់លោកមានស្រីម្នាក់នោះ ថែមទាំងកំពុងមានកូនជាមួយគ្នាទៀត វាធ្វើឲ្យបាត់បង់នូវការគោរព និងបំផ្លាញសុភមង្គលគ្រួសារទាំងមូល។ ជាពិសេស ពេលដែលឃើញម្តាយរបស់លោក ទទួលរងនូវអារម្មណ៍ឈឺចាប់ ទាំងផ្លូវចិត្តនិងកាយ ដោយសារតែស្វាមីបោកប្រាស់ទឹកចិត្ត និងរឹតបន្តឹងលុយកាក់ក្នុងគ្រួសារ។


អ៊ូ ដានីញ៉ែល កូនប្រុសពៅរបស់នាយ ក្រឹម

ដានីញ៉ែលបន្ថែមទៀតថា« ខណៈនេះឪពុករបស់ខ្ញុំ បានចាកចេញពីផ្ទះហើយ ខ្ញុំមិនមានលុយគ្រប់គ្រាន់ ដើម្បីបន្តការព្យាបាលជំងឺរបស់ខ្ញុំ ដែលខ្ញុំបានទទួលការព្យាបាលវា រយៈពេល៧ខែមកហើយ។ បើមិនព្យាបាលទៀតទេ វានឹងមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ ខ្លាំងឡើង។ ខ្ញុំមិនរំពឹងថា ជីវិតរបស់ខ្ញុំអាចនឹងបន្តទៅមុខទៀតបានយូរ ឬក៏ឆាប់នោះទេ ខ្ញុំគ្មានអ្វីទៀតឡើយ មានតែគំនូរសិល្បៈតាមចិញ្ចើមផ្លូវ ដែលវាដូចជាការងារមួយរបស់ខ្ញុំ។ ខ្ញុំគិតថាវាជាអ្វីដេលខ្ញុំគួរធ្វើបំផុត សម្រាប់ពេលវេលាដែលនៅសល់របស់ខ្ញុំ»៕


សារបង្ហាញពីអារម្មណ៍ពិត របស់កូនប្រុសពៅនាយ ក្រឹម

អ៊ូ ដានីញ៉ែល កូនប្រុសពៅរបស់នាយ ក្រឹម

អ៊ូ ដានីញ៉ែល កូនប្រុសពៅរបស់នាយ ក្រឹម

អ៊ូ ដានីញ៉ែល កូនប្រុសពៅរបស់នាយ ក្រឹម គូរគំនូរសិល្បៈតាមជញ្ចាំង

អ៊ូ ដានីញ៉ែល កូនប្រុសពៅរបស់នាយ ក្រឹម គូរគំនូរសិល្បៈតាមជញ្ចាំង

អ៊ូ ដានីញ៉ែល កូនប្រុសពៅរបស់នាយ ក្រឹម គូរគំនូរសិល្បៈតាមជញ្ចាំង
ប្រភព៖ Khmerload

Comments

loading...
SHARE