SHARE

ខេត្តបាត់ដំបង ៖ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី ១៣.០៦.២០១៧ វេលា០៨ព្រឹកនៅចំណុចកស្វាយភូមិសាស្រ្តភូមិត្រពាំងក្បាលស្វាឃុំឃ្លាំងមាស ស្រុក បវេល ខេត្ត បប។ក្រោយពីបានទទួលពាក្យបណ្តឹងពីឈ្មោះឈឿន វ៉ុង ភេទប្រុសអាយុ៥៨ឆ្នាំរស់នៅចំណុច កស្វាយភូមិត្រពាំងក្បាលស្វា ឃុំឃ្លាំងមាសស្រុកបវេលខេត្ត បប ថា មានករណីរំលោភសេពសន្ថវៈលើក្មេងស្រីចំនួន២នាក់។
១.ឈ្មោះវ័ន្ត សុជាតិអាយុ១៤ឆ្នាំ២.ឈ្មោះវ័ន្ត សុជាអាយុ១០ឆ្នាំបងប្អូនបង្កើតនៅចំណុចកស្វាយភូមិសាស្រ្តភូមិត្រពាំងក្បាលស្វាឃុំឃ្លាំងមាស។ រឿងនេះបានបង្ករឡើងដោយជនសង្ស័យឈ្មោះសាន និមល ភេទប្រុសអាយុ៣៦ឆ្នាំត្រូវជាពូបង្កើតរបស់កុមារី ជនរងគ្រោះ រស់នៅឃុំជាមួយគ្នា ។
ឆ្លងតាមការបំភ្លឺរបស់ជនរងគ្រោះទាំងពីរនាក់ បន្ទាប់ពីហេតុការណ៍ខាងលើនេះបានកើតឡើងជាយូរមកហើយច្រើនលើកទៀតផង ។នៅថ្ងៃកើតហេតុចុងក្រោយនៅថ្ងៃទី១០ ខែ ០៦ . ២០១៧ម៉ោងប្រហែល២១ទៅ២២ ។
បន្ទាប់ពីធ្វើការស្រាវជ្រាវរួច កម្លាំងអធីការទាំងមូល ក្រោមការដឹកនាំផ្ទាលពីលោកវ/ត្រី អៀម ទិត្យ អធីការ នៃអធីការ
ស្រុកបវេល និងបានសហការជាមួយអជ្ញាមូលដ្ឋាន សំរេចចាប់ជនសង្ស័យឈ្មោះ សាន និមល ត្រូវជាពូរបស់ជនរង គ្រោះ តាមពាក្យបណ្តឹង។
បច្ចុប្បន្នជំនាញកំពុងធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើនេះដើម្បីបំពេញសំណុំរឿងតាមនិតិវិធី បញ្ជូនទៅស្នងការនគរបាលខេត្ត បប ចាត់ការបន្ត៕

ban d_n lhjn

Comments

loading...
SHARE